ការប្រើ កម្មវិធីរុករកលើអ៊ីនធឺណិត
អ្នក​អាច​ចូល​វេបសាយ​បាន​នៅពេល​ដែល​អ្នក​វាយបញ្ចូល​អាសយដ្ឋាន​វេបសាយ​ទៅ​ក្នុង​របារ URL។
បើ​អ្នក​វាយបញ្ចូល​ពាក្យស្វែងរក វា​នឹង​រកមើល​ព័ត៌មាន​អំពី​មូលដ្ឋាន​នៃ​ពាក្យស្វែងរក​លើ​កម្មវិធី​ស្វែងរក។
  1. ចុច​ប៊ូតុង ទំព័រដើមទំព័រដើម លើតេឡេ។
  2. បើក​ដំណើរការ​កម្មវិធី កម្មវិធីរុករកលើអ៊ីនធឺណិត។

កម្មវិធី​បើក​អ៊ីនធឺណិតកម្មវិធី​បើក​អ៊ីនធឺណិត

  1. អ្នកអាចរីហ្វ្រេសគេហទំព័រ ដែលអ្នកកំពុងមើលបាន។
  2. អ្នកអាចវាយបញ្ចូលអាសយដ្ឋានគេហទំព័រ ដើម្បីទៅកាន់គេហទំព័រជាក់លាក់ណាមួយ ឬបញ្ចូលពាក្យស្វែងរកដោយផ្ទាល់។
  3. អ្នកអាចមើលផ្ទាំង ដែលកំពុងតែបើកបច្ចុប្បន្ននេះ។
  4. អ្នកអាចពង្រីក ឬបង្រួម នៅពេលរុករកនៅលើគេហទំព័រ។
    រារាំងការផ្សាយពាណិជ្ជកម្ម : អ្នកអាចទប់ស្កាត់ការផ្សាយពាណិជ្ជកម្មនៅក្នុងគេហទំព័រ ដែលអ្នកកំពុងមើល។
    ប៉ុន្តែ ប៊ូតុងនេះបង្ហាញឡើង ក្នុងករណីដែលលក្ខណៈពិសេសនៃ រូបតំណាង​​ម៉ឺនុយរូបតំណាង​​ម៉ឺនុយ ការកំណត់ ប្រើការរារាំងការផ្សាយពាណិជ្ជកម្ម ត្រូវបានកំណត់ទៅ បើក ប៉ុណ្ណោះ។
    ការទស្សនាទូរទស្សន៍ : ញែកអេក្រង់ ដើម្បីបង្ហាញអេក្រង់ទូរទស្សន៍។ អ្នកអាចរុករកនៅក្នុងគេហទំព័រ ពេលកំពុងមើលទូរទស្សន៍។
    ប្រវត្តិ : អ្នកអាចមើល និងលុបប្រវត្តិចូលមើលគេហទំព័របាន។
    បន្ថែមទៅចំណាំ : អ្នកអាចបញ្ចូលគេហទំព័រ ដែលអ្នកកំពុងទស្សនាទៅក្នុងសំណព្វរបស់អ្នកបាន។
    ចំណាំ : អ្នកអាចមើល និងលុបបញ្ជីគេហទំព័រដែលអ្នកបានបញ្ចូលទៅក្នុងសំណព្វរបស់អ្នកបាន។
    ការកំណត់ : អ្នកអាចប្ដូរការកំណត់កម្មវិធីរុករកលើអ៊ីនធឺណិតបាន។
    ការណែនាំសម្រាប់អ្នកប្រើ : ចាប់ផ្ដើម ការណែនាំសម្រាប់អ្នកប្រើ។
    ចាកចេញពីកម្មវិធី : បិទកម្មវិធីពីការដំណើរការនៅផ្ទៃខាងក្រោយ។
  5. បិទកម្មវិធី។
  6. អេក្រង់ផ្ទាំងថ្មីផ្ដល់បញ្ជី គេហទំព័រដែលបានណែនាំ និង គេហទំព័រដែលបានចូលច្រើនបំផុត។
    ប្រសិនបើអ្នកមិនចង់ឱ្យបង្ហាញ គេហទំព័រដែលបានណែនាំ ទេ សូមកំណត់លក្ខណៈពិសេសនៃ រូបតំណាង​​ម៉ឺនុយរូបតំណាង​​ម៉ឺនុយ ការកំណត់ បង្ហាញគេហទំព័រដែលបានណែនាំ ទៅ បិទ។
    គេហទំព័រដែលបានណែនាំ អាចខុសគ្នា ទៅតាមប្រទេស និងអាចប្រើបានតែនៅក្នុងប្រទេសមួយចំនួនប៉ុណ្ណោះ។
កម្មវិធី កម្មវិធីរុករកលើអ៊ីនធឺណិត នៅលើទូរទស្សន៍របស់អ្នកគឺជាកម្មវិធីរុករកលើអ៊ីនធឺណិតរបស់ទូរទស្សន៍ ដូច្នេះវាអាចដំណើរការខុសពីកម្មវិធីរុករកលើអ៊ីនធឺណិតសម្រាប់កុំព្យូទ័ររបស់អ្នក។
គេអាចចូលប្រើគេហទំព័របានតាមរយៈកម្មវិធី កម្មវិធីរុករកលើអ៊ីនធឺណិត របស់ទូរទស្សន៍ ដូច្នេះសូមមានការប្រុងប្រយ័ត្នចំពោះការចូលប្រើមាតិកានៅលើអ៊ីនធឺណិតដែលមានគ្រោះថ្នាក់របស់កូនៗ។
អ្នកអាចចាក់សោកម្មវិធី កម្មវិធីរុករកលើអ៊ីនធឺណិត ដើម្បីការពារមិនឱ្យចូលប្រើមាតិកានៅលើអ៊ីនធឺណិតដែលមានគ្រោះថ្នាក់។
កំណត់រចនាសម្ព័ន្ធ​ឲ្យ​សំណុំ​កំណត់​នេះនៅ ការកំណត់ការកំណត់ រូបតំណាង​ការ​កំណត់​ទាំងអស់រូបតំណាង​ការ​កំណត់​ទាំងអស់ ទូទៅ ប្រព័ន្ធ សុវត្ថិភាព ការចាក់សោកម្មវិធី។
ប្រសិនបើអ្នកជួបនឹងបញ្ហា នៅពេលប្រើប្រាស់ កម្មវិធីរុករកលើអ៊ីនធឺណិត សូមពិនិត្យមើល ការដោះស្រាយ​បញ្ហា នៅក្នុង ការណែនាំសម្រាប់អ្នកប្រើ។
ការផ្លាស់ប្ដូរការកំណត់ កម្មវិធីរុករកលើអ៊ីនធឺណិត
ជ្រើសរើស រូបតំណាង​​ម៉ឺនុយរូបតំណាង​​ម៉ឺនុយ ការកំណត់ នៅផ្នែកខាងលើនៃកម្មវិធី កម្មវិធីរុករកលើអ៊ីនធឺណិត ។
នៅពេលចាប់ផ្តើម
អ្នកអាចជ្រើសរើសទំព័រដែលបង្ហាញ នៅពេលអ្នកចាប់ផ្ដើមកម្មវិធីកម្មវិធីរុករកលើអ៊ីនធឺណិត។
ម៉ាស៊ីនស្វែងរក
អ្នកអាចជ្រើសរើសម៉ាស៊ីនស្វែងរក សម្រាប់ស្វែងរកនៅពេលបញ្ចូលពាក្យគន្លឺះនៅក្នុងរបារអាសយដ្ឋាន។
ការកំណត់​ម៉ាស៊ីន​ស្វែងរក​អាច​ជា​កម្មវត្ថុ​ចំពោះ​ការ​ផ្លាស់ប្ដូរ​ដោយ​មិន​ជូន​ដំណឹង​ផ្អែក​តាម​កាលៈទេសៈរបស់​អ្នក​ផ្គត់ផ្គង់។
បង្ហាញគេហទំព័រដែលបានណែនាំ
អ្នកអាចកំណត់ថាត្រូវបង្ហាញបញ្ជី គេហទំព័រដែលបានណែនាំ នៅលើអេក្រង់ផ្ទាំងថ្មីបានឬអត់។
បង្ហាញរបារអាសយដ្ឋានជានិច្ច
នៅពេលកំណត់ទៅ បើក របារអាសយដ្ឋាន និងរបារម៉ឺនុយនៅខាងលើនឹងបង្ហាញជានិច្ច។
របាយការណ៍ស្វ័យប្រវត្តិអំពីបញ្ហាកម្មវិធីរុករកលើអ៊ីនធឺណិត
នៅពេលកំណត់វាទៅ បើក ប្រសិនបើមានបញ្ហាមិនដំណើរការ (ដំណើរការខុសប្រក្រតី មិនអាចចាក់មេឌៀ មិនអាចផ្ទុកទំព័រ ការបិទខុសពីធម្មតា ការពន្យារពេលឆ្លើយតបដោយសារអង្គចងចាំមិនគ្រប់គ្រាន់។ល។) ខណៈពេលកំពុងប្រើប្រាស់កម្មវិធីរុករកលើអ៊ីនធឺណិត នោះព័ត៌មានដែលពាក់ព័ន្ធនឹងត្រូវបានផ្ញើទៅក្រុមការងារអភិវឌ្ឍកម្មវិធីរុករកលើអ៊ីនធឺណិតដោយស្វ័យប្រវត្តិនៅទីស្នាក់ការក្រុមហ៊ុន LG Electronics (កូរ៉េ)។ ព័ត៌មានដែលផ្ញើនឹងត្រូវបានប្រើសម្រាប់តែកែលម្អដំណើរការរបស់កម្មវិធីរុករកលើអ៊ីនធឺណិតប៉ុណ្ណោះ។
ប្រើការរារាំងការផ្សាយពាណិជ្ជកម្ម
នៅពេលកំណត់វាទៅ បើក ប្រសិនបើអ្នកចុច រូបតំណាង​​ម៉ឺនុយរូបតំណាង​​ម៉ឺនុយ នៅផ្នែកខាងលើនៃ កម្មវិធីរុករកលើអ៊ីនធឺណិត នោះប៊ូតុងសម្រាប់បើក ឬបិទ ប្រើការរារាំងការផ្សាយពាណិជ្ជកម្ម នឹងបង្ហាញនៅលើអេក្រង់។ ការបើកលក្ខណៈពិសេសនៃ ប្រើការរារាំងការផ្សាយពាណិជ្ជកម្ម ជួយបង្កើនល្បឿនក្នុងការផ្ទុកទំព័រ តាមរយៈការទប់ស្កាត់ការផ្សាយពាណិជ្ជកម្ម ដែលមាននៅក្នុងគេហទំព័រ។
ការត្រងគេហទំព័រ
អ្នកអាចចុះឈ្មោះគេហទំព័រដែលត្រូវទប់ស្កាត់ ឬអនុញ្ញាតបាន។
គេហទំព័រដែលបានយល់ព្រម : អ្នក​អាច​កំណត់រចនាសម្ព័ន្ធ​សំណុំ​កំណត់​ដើម្បីបើក​តែទំព័រ​វេបសាយ​ដែល​មាន​ចុះបញ្ជី​បាន។
គេហទំព័រដែលបានរារាំង : អ្នក​អាច​កំណត់រចនាសម្ព័ន្ធ​សំណុំ​កំណត់​ដើម្បី​ដើម្បី​ខ្ទប់​វេបសាយ​ជាក់លាក់​នានា​បាន។
ដើម្បី​ប្រើ​មុខងារ ការត្រងគេហទំព័រ បាន អ្នក​ត្រូវ​វាយបញ្ចូល​ពាក្យសម្ងាត់​នៃ​ទូរទស្សន៍។
កម្មវិធីទប់ស្កាត់សារលោតឡើង
វាទប់ស្កាត់ផ្ទាំងលោតឡើង ដែលគេហទំព័របង្ហាញដោយស្វ័យប្រវត្តិ។
ការរុករកឯកជន
ប្រសិនបើកំណត់ទៅ បើក នោះវានឹងមិនរក្សាទុកប្រវត្តិនៃការចូលមើលគេហទំព័រទេ។
កុំតាមដាន
អ្នកអាចស្នើកុំឱ្យគេហទំព័ររក្សាទុកប្រវត្តិនៃការចូលមើលរបស់អ្នកបាន។ ប្រតិបត្តិការនេះអាចមានភាពខុសគ្នា ទៅតាមគោលការណ៍របស់គេហទំព័រ។
បច្ចេកវិទ្យាស្ទ្រីមមានភាពប្រែប្រួលដែលប្រើ JavaScript
បច្ចេកវិទ្យាចាក់មេឌៀតាមរយៈ JavaScript ជួយឱ្យអ្នកអាចមើលវីដេអូដែលមានគុណភាពបង្ហាញខ្ពស់។
ប្រសិន​បើ​វា​ត្រូវ​បាន​កំណត់​ជា បិទគុណភាព​បង្ហាញ​របស់​វីដេអូ​បាន​លេង​នៅ​ក្នុង កម្មវិធីរុករកលើអ៊ីនធឺណិត ត្រូវ​បាន​កម្រិត​ត្រឹម 720p ។
ការកំណត់ខូគី
វាផ្ដល់លទ្ធភាពឱ្យគេហទំព័រអាចរក្សាទុក និងប្រើទិន្នន័យខូគី។
សម្អាតទិន្ន័យរុករក
សម្អាតខូគី : លុបទិន្នន័យខូគី។ នៅពេលលុបហើយ អ្នកនឹងត្រូវចេញពីគេហទំព័រភាគច្រើន។
សម្អាតទិន្នន័យរុករកទាំងអស់ : លុបប្រវត្តិរុករកទាំងអស់ រួមទាំងខូគីផងដែរ។