ការដោះស្រាយបញ្ហាកម្មវិធីរុករកនៅលើអ៊ីនធឺណិត
ប្រសិនបើអ្នកជួបបញ្ហាមួយចំនួនដូចខាងក្រោម នៅពេលកំពុងប្រើប្រាស់ផលិតផល សូមពិនិត្យដូចខាងក្រោម។ វាប្រហែលមិនមានបញ្ហាជាមួយផលិតផលទេ។
- ផ្នែកមួយចំនួនរបស់វេបសាយជាក់លាក់មិនអាចមើលឃើញ នៅពេលខ្ញុំកំពុងប្រើអ៊ីនធឺណិត។
- កម្មវិធីរុករកលើអ៊ីនធឺណិត ស្គាល់តែមេឌៀដើរលើ HTML5 ប៉ុណ្ណោះ គឺវាស្គាល់តែកម្មវិធីជំនួយ Flash។
- កម្មវិធីរុករកលើអ៊ីនធឺណិត មិនជួយដល់ការបញ្ចូលកម្មវិធីជំនួយទេ។
-
នៅលើ កម្មវិធីរុករកលើអ៊ីនធឺណិត វាមិនអាចចាក់ឯកសារមេឌៀនៅក្នុងទម្រង់ផ្សេងពី៖
JPEG/PNG/GIF - អ្នកមិនអាចរក្សាទុកឯកសារភ្ជាប់ ឬរូបភាពបានទេ។
-
ប្រសិនបើបើកលក្ខណៈពិសេស ប្រើការរារាំងការផ្សាយពាណិជ្ជកម្ម ផ្នែកនៅលើគេហទំព័រដែលបង្ហាញការផ្សាយពាណិជ្ជកម្មនឹងទទេ។
ប្រសិនបើលាក់មាតិកាមួយចំនួននៅលើគេហទំព័រ និងមើលមាតិកាទាំងនោះមិនឃើញទេ សូមសាកល្បងកំណត់
ការកំណត់ ប្រើការរារាំងការផ្សាយពាណិជ្ជកម្ម ទៅ បិទ នៅក្នុង កម្មវិធីរុករកលើអ៊ីនធឺណិត។
ពាណិជ្ជកម្មដែលបានឧបត្ថម្ភ នៅលើទំព័រផ្ទាំងថ្មីនឹងបង្ហាញ ទោះបីជាអ្នកកំណត់លក្ខណៈពិសេស ប្រើការរារាំងការផ្សាយពាណិជ្ជកម្ម ទៅ បិទ ក៏ដោយ។
- កម្មវិធីបើកអ៊ីនធឺណិតបិទដោយស្វ័យប្រវត្តិ នៅពេលខ្ញុំចូលវេបសាយ។
- កម្មវិធីអ៊ីនធឺណិតអាចត្រូវបានបង្ខំឲ្យបិទ ប្រសិនបើទំហំអង្គចងចាំដែលមានមិនគ្រប់គ្រាន់ ដើម្បីសម្រួលព័ត៌មានរូបភាពសម្រាប់វេបសាយ។ ពិនិត្យមើលថាតើអ្នកអាចចូលប្រើគេហទំព័រពាក់ព័ន្ធនឹងបញ្ហានេះនៅលើកុំព្យូទ័ររបស់អ្នកឬអត់។
- នៅពេលមើលវីដេអូនៅក្នុង កម្មវិធីរុករកលើអ៊ីនធឺណិតវីដេអូត្រូវបានបង្ខំឲ្យបិទ។
-
អ្នកអាចកែបញ្ហា ដោយកំណត់
ការកំណត់ បច្ចេកវិទ្យាស្ទ្រីមមានភាពប្រែប្រួលដែលប្រើ JavaScript ទៅជា បិទ នៅក្នុង កម្មវិធីរុករកលើអ៊ីនធឺណិត។
ការកំណត់មិនត្រូវបានអនុវត្តចំពោះផ្ទាំងដែលត្រូវបានបើក មុនពេលផ្លាស់ប្ដូរ ហើយត្រូវបានអនុវត្តតែចំពោះផ្ទាំងដែលបានបើកបន្ទាប់ពីការផ្លាស់ប្ដូរ។