ការដោះស្រាយបញ្ហាសំឡេង
ប្រសិនបើអ្នកជួបបញ្ហាមួយចំនួនដូចខាងក្រោម នៅពេលកំពុងប្រើប្រាស់ផលិតផល សូមពិនិត្យដូចខាងក្រោម។ វាប្រហែលមិនមានបញ្ហាជាមួយផលិតផលទេ។
ប្រសិនបើអ្នកកំពុងប្រើset-top box, បិទវា ហើយបន្ទាប់មកបើកវាវិញ។
សូមប្រាកដថា set-top box ត្រូវបានតភ្ជាប់ជាមួយទូរទស្សន៍របស់អ្នកបានត្រឹមត្រូវ។
សូមប្រាកដថា set-top box ត្រូវបានតភ្ជាប់ជាមួយទូរទស្សន៍របស់អ្នកបានត្រឹមត្រូវ។
- អេក្រង់គ្មានបញ្ហាទេ ប៉ុន្តែវាមិនឮសំឡេង។
- សាកល្បងប៉ុស្តិ៍ផ្សេង។
- ប្រសិនបើអ្នកប្រើ set-top box នឹងគ្មានសំឡេងទេ បើអ្នកបានកំណត់កម្រិតសំឡេងរបស់ set-top box ឬទូរទស្សន៍របស់អ្នកទៅ 0 ឬបិទសំឡេង។ កំណត់កម្រិតសំឡេងតាមកម្រិតសមរម្យ។
-
សំឡេង
សំឡេងចេញ
កំណត់ សំឡេងចេញ ទៅ ឧបករណ៍អុបទិកចេញ + ឧបករណ៍បំពងសំឡេងទូរទស្សន៍ ឬឬ ប្រើឧបករណ៍បំពងសំឡេងទូរទស្សន៍ បន្ទាប់មកពិនិត្យមើលវាម្ដងទៀត។ ប្រសិនបើអ្នកអាចស្ដាប់ឮសំឡេងដោយគ្មានបញ្ហាទេ សូមពិនិត្យមើលការតភ្ជាប់ឧបករណ៍បំពងសំឡេងខាងក្រៅ ដូចជារបារសំឡេង និងការកំណត់ឧបករណ៍បំពងសំឡេងខាងក្រៅទាំងនោះ។
- មិនមានសំឡេងចេញពីអូប៉ាល័រទេ។
-
សំឡេង
ការកំណត់កម្រិតខ្ពស់
លំនឹង
កែតម្រូវសមតុល្យតាមការចាំបាច់ជាមួយប៊ូតុងរុករកនៅក្នុង លំនឹង។ - នៅពេលអ្នកកំពុងភ្ជាប់ជាមួយ AV IN សូមពិនិត្យមើលថាបានភ្ជាប់ខ្សែសំឡេងឆ្វេង/ស្ដាំ (ស/ក្រហម) ត្រឹមត្រូវឬអត់។ (រន្ធAV IN អាចប្រើបានបានតាមម៉ូដែលជាក់លាក់មួយចំនួនប៉ុណ្ណោះ។)
- សំឡេងទូរទស្សន៍មិនត្រូវបានធ្វើសមកាលកម្មជាមួយរូបភាព ឬពេលខ្លះសំឡេងដាច់ៗ។
- ប្រសិនបើវាកើតឡើងតែលើប៉ុស្តិ៍មួយចំនួន វាប្រហែលជាបណ្ដាលមកពីសញ្ញាបញ្ជូនរបស់ក្រុមហ៊ុនផ្សាយ។ សូមឲ្យក្រុមហ៊ុនផ្ដល់សេវាកម្មផ្សាយរបស់អ្នក(ខ្សែកាប/ខ្សែ)ដោះស្រាយបញ្ហា។
-
ប្រសិនបើប៉ុស្តិ៍ទាំងអស់មិនធ្វើសមកាលកម្មទេ ចូលទៅ
សំឡេង ការកំណត់កម្រិតខ្ពស់ ផ្គូផ្គងអេក្រង់ជាមួយសំឡេង និងកែសម្រួលការធ្វើសមកាលកម្ម។
- ប្រសិនបើអ្នកកំពុងប្រើប្រាស់ set-top box សូមពិគ្រោះយោបល់ជាមួយអ្នកចែកចាយ។
- កម្រិតសំឡេងប្ដូរនៅពែលខ្ញុំប្ដូរប៉ុស្តិ៍។
- កម្រិតសំឡេងនៃលទ្ធផលបញ្ជូនពីស្ថានីយផ្សាយផ្សេងៗអាចខុសគ្នា។
-
សំឡេង
ការកំណត់កម្រិតខ្ពស់
ការកែសម្រួលកម្រិតសំឡេងដោយស្វ័យប្រវត្តិ
កំណត់ ការកែសម្រួលកម្រិតសំឡេងដោយស្វ័យប្រវត្តិ ទៅ បើក។ - ប្រសិនបើអ្នកកំពុងប្រើប្រាស់ set-top box សូមពិគ្រោះយោបល់ជាមួយអ្នកចែកចាយ។
- កម្រិតសំឡេងប្រែប្រួលជានិច្ច។
-
សំឡេង
ការកំណត់កម្រិតខ្ពស់
ការកែសម្រួលកម្រិតសំឡេងដោយស្វ័យប្រវត្តិ
កំណត់ ការកែសម្រួលកម្រិតសំឡេងដោយស្វ័យប្រវត្តិ ទៅ បើក។
-
សំឡេងមិនដំណើរការ ឬលេងតែតន្ត្រីក្នុងផ្ទៃខាងក្រោយក្នុងកម្មវិធីមួយចំនួន។
(កម្មវិធីបានផលិតសម្រាប់នាំចេញដោយក្រុមហ៊ុនផ្សាយ) -
កំណត់ចំណូលចិត្តភាសារបស់អ្នកនៅក្នុង
ភាសាជាសំឡេង។