ការដោះស្រាយបញ្ហាអេក្រង់
ប្រសិនបើអ្នកជួបបញ្ហាមួយចំនួនដូចខាងក្រោម នៅពេលកំពុងប្រើប្រាស់ផលិតផល សូមពិនិត្យដូចខាងក្រោម។ វាប្រហែលមិនមានបញ្ហាជាមួយផលិតផលទេ។
ប្រសិនបើអ្នកកំពុងប្រើset-top box, បិទវា ហើយបន្ទាប់មកបើកវាវិញ។
សូមប្រាកដថា set-top box ត្រូវបានតភ្ជាប់ជាមួយទូរទស្សន៍របស់អ្នកបានត្រឹមត្រូវ។
សូមប្រាកដថា set-top box ត្រូវបានតភ្ជាប់ជាមួយទូរទស្សន៍របស់អ្នកបានត្រឹមត្រូវ។
- វានិយាយថាមិនមានរលកសញ្ញានៅលើអេក្រង់ទេ។
- សូមពិនិត្យមើលថាតើអង់តែន ឬខ្សែកាបដែលបានភ្ជាប់ជាមួយឧបករណ៍ខាងក្រៅបានភ្ជាប់ជាមួយទូរទស្សន៍ត្រឹមត្រូវឬអត់។
-
ចូលទៅ
ដើម្បីជ្រើសរើសការចូលដែលបានតភ្ជាប់។
- ពិនិត្យថាតើឧបករណ៍ខាងក្រៅ ដូចជាឧបករណ៍ចាប់រលកសញ្ញា ឬឧបករណ៍ចាក់ Blu-ray បើកឬនៅ។
- ខ្ញុំមិនអាចមើលប៉ុស្តិ៍មួយចំនួនបានទេ។
-
បើកដំណើរការ
ទូទៅ ប៉ុស្តិ៍ ការរាវប៉ុស្តិ៍ (ការរាវប៉ុស្តិ៍ និងការកំណត់) ការរាវប៉ុស្តិ៍ដោយស្វ័យប្រវត្តិ។
- ប្រសិនបើអ្នកកំពុងប្រើប្រាស់ set-top box សូមពិគ្រោះយោបល់ជាមួយអ្នកចែកចាយ។
- អេក្រង់ត្រូវបានកាត់ផ្ដាច់។
-
ចូលទៅកាន់
រូបភាព រួចប្ដូរ អត្រាទ្រង់ទ្រាយ។
- នៅពេលកំពុងប្រើឧបករណ៍ខាងក្រៅ (ប្រអប់ចាប់ប៉ុស្តិ៍ ហ្គេម កុងសូល ។ល។) សូមពិនិត្យមើលការកំណត់ទំហំអេក្រង់នៅក្នុងម៉ឺនុយការកំណត់នៃឧបករណ៍។
- អេក្រង់ញ័ឬបន្ទាប់ពីបន្ទាត់ផ្ដេក/បញ្ឈរបង្ហាញមួយស្របក់ និងមានក្រឡា។
- តភ្ជាប់ទូរសព្ទឥតខ្សែ ម៉ាស៊ីនផ្លុំសក់ ឧបករណ៍ស្វាន ។ល។ ជាមួយនឹងរន្ធថាមពលខុសៗគ្នា។ បញ្ហាអាចបណ្ដាលមកពីឧបករណ៍អគ្គិសនីមានប្រេកង់ខ្ពស់ដូចជា ទូរទស្សន៍ផ្សេង ឬប្រភពអេឡិចត្រូម៉ាញ៉េទិកខ្លាំងនៅជិត។
- ប៉ុស្តិ៍នីមួយៗមានគុណភាពរូបភាពខុសៗគ្នា។
- ប៉ុស្តិ៍អាចមានគុណភាពរូបភាពខុសគ្នា ដោយអាស្រ័យលើប្រភេទវីដេអូដែលផ្ដល់ជូនដោយក្រុមហ៊ុនផ្សាយ។
- ប្រសិនបើអ្នកកំពុងប្រើប្រាស់ set-top box សូមពិគ្រោះយោបល់ជាមួយអ្នកចែកចាយ។
- គុណភាពរូបភាពពីវីដេអូដែលមើលឃើញនៅហាងគឺមានភាពខុសគ្នា។
- គុណភាពរូបភាពពីវីដេអូដែលបញ្ចាំងនៅហាងអាចមានភាពខុសគ្នា ដោយអាស្រ័យលើប្រភេទវីដេអូដែលផ្ដល់ជូនដោយក្រុមហ៊ុនផ្សាយ។
- កម្មវិធីបានផ្សាយជាលក្ខណៈឌីជីថលបញ្ឈប់ ឬអេក្រង់របស់វាខូច។
- វាកើតឡើងនៅពេលសញ្ញាខ្សោយ ឬការទទួលមិនស្ថិតស្ថេរ។ កែតម្រូវទិសអង់តែន ឬពិនិត្យមើលការតភ្ជាប់ខ្សែ។
-
ទូទៅ
ប៉ុស្តិ៍
ការរាវប៉ុស្តិ៍
(ការរាវប៉ុស្តិ៍ និងការកំណត់)
ការរាវប៉ុស្តិ៍ដោយផ្ទាល់
ប្រសិនបើកម្លាំងសញ្ញាខ្សោយពេកក្នុង ការរាវប៉ុស្តិ៍ដោយផ្ទាល់, ទាក់ទងស្ថានីយផ្សាយឬការិយាល័យគ្រប់គ្រងឲ្យពិនិត្យមើលសញ្ញា។ - ប្រសិនបើអ្នកកំពុងប្រើប្រាស់ set-top box សូមពិគ្រោះយោបល់ជាមួយអ្នកចែកចាយ។
- នៅពេលរន្ធ HDMI កំពុងត្រូវបានប្រើប្រាស់ បន្ទាត់បញ្ឈរ ឬពណ៌ព្រាលនឹងបង្ហាញនៅលើគែមខាងលើ/ខាងក្រោម/ខាងឆ្វេង/ខាងស្ដាំនៃអេក្រង់។
-
រូបភាព
អត្រាទ្រង់ទ្រាយ
ទើបស្កេន
កំណត់ ទើបស្កេន ទៅ បិទ។
ទើបស្កេន បង្ហាញអ្នកនូវរូបភាពដើមដូចទ្រង់ទ្រាយរបស់អ្នក។ ប្រសិនបើសេវាខ្សោយ ផ្នែកខាងលើ/ខាងក្រោម/ខាងឆ្វេង/ខាងស្ដាំនៃអេក្រង់អាចនឹងបង្ហាញដង្កូវទឹក។
- ខ្ញុំមិនឃើញអ្វីទេ ឬរូបភាពនៅតែលោតភ្លឹបភ្លែតៗនៅពេលខ្ញុំព្យាយាមតភ្ជាប់ខ្សែ HDMI ។
- ពិនិត្យមើលថាតើខ្សែ HDMI® របស់អ្នកត្រូវតាមលក្ខណៈនេះ។ អ្នកអាចឃើញវាលោតភ្លឹបភ្លែតៗ ឬអេក្រង់ទទេប្រសិនបើខ្សែ HDMI® មានបញ្ហា (រមួល, ខូច)។
- សូមប្រាកដថាខ្សែត្រូវបានតភ្ជាប់ជាមួយរន្ធបានត្រឹមត្រូវ។ ការភ្ជាប់មិនល្អ ឬរលុងអាចបណ្ដាលឲ្យមានបញ្ហាក្នុងការបង្ហាញលើអេក្រង់។
-
ប្រសិនបើកំពុងប្រើប្រាស់ UHD set-top box កែតម្រូវ
ទូទៅ ឧបករណ៍ ការកំណត់ HDMI HDMI Deep Color។
- អេក្រង់មើលទៅស្រអាប់ ឬព្រិលៗ។
-
រូបភាព
របៀបជ្រើសរើស
ប្ដូរ របៀបជ្រើសរើស ទៅតាមទម្រង់រូបភាពដែលអ្នកចង់បាន។ (ស្តង់ដារ, ពណ៌ដិត។ល។)
វាអនុវត្តចំពោះតែទម្រង់ចូលបច្ចុប្បន្នប៉ុណ្ណោះ។ -
ទូទៅ
ការសន្សំសំចៃថាមពល
ប្ដូរ ជំហាននៃការសន្សំសំចៃថាមពល ទៅ បិទ ឬ អប្បបរមា។
- ពន្លឺអេក្រង់ប្រែប្រួលជានិច្ច។
-
ទូទៅ
ការសន្សំសំចៃថាមពល
ប្ដូរ ជំហាននៃការសន្សំសំចៃថាមពល ទៅ បិទ ឬ អប្បបរមា។
- អេក្រង់ក្លាយជាពណ៌ស ខ្មៅ ឬបង្ហាញពណ៌ចម្លែក។
- ពិនិត្យមើលខ្សែចូល ឬការតភ្ជាប់ខ្សែ។
-
ចូលទៅ
ដើម្បីជ្រើសរើសការចូលដែលបានតភ្ជាប់។
- នៅពេលអ្នកកំពុងភ្ជាប់ជាមួយ AV IN សូមពិនិត្យមើលឱ្យបានច្បាស់ថាខ្សែនីមួយៗត្រូវគ្នាជាមួយការតភ្ជាប់ទៅតាមពណ៌រៀងៗខ្លួន។
- រន្ធAV IN អាចប្រើបានបានតាមម៉ូដែលជាក់លាក់មួយចំនួនប៉ុណ្ណោះ។
- វីដេអូ ULTRA HD មិនបង្ហាញទេ។
- តាមរយៈការប្រើប្រាស់ខ្សែ HDMI មួយចំនួន រលកសញ្ញាអាចនឹងមិនទទួលបានទេ។
- ប្ដូរការកំណត់នៃឧបករណ៍ផ្ទុកទៅរលកសញ្ញាដែលស្គាល់។