ការដោះស្រាយបញ្ហានៃការថត
សូម​យោង​តាម រីករាយ​ជា​មួយ​ទូរទស្សន៍​បន្ត​ផ្ទាល់ ការ​ថត នៅ​ក្នុង ការណែនាំសម្រាប់អ្នកប្រើ សម្រាប់​ព័ត៌មាន​លម្អិត​អំពី​ការ​ថត។
តើ​ខ្ញុំ​អាច​ចាប់ផ្ដើម​ថត​ដោយ​របៀប​ណា?
តភ្ជាប់​ឧបករណ៍​ផ្ទុក​យូអេសប៊ី​ជាមួយ​ទំហំ​ផ្ទុក​សរុប​យ៉ាង​ហោច​ណាស់ 4 ជីកាបៃ។ ឧបករណ៍​ត្រូវ​តែ​មាន​ទំហំ​ទំនេរ​​យ៉ាង​ហោច​ណាស់ 1 ជីកាបៃ។ (សូមយោង​តាម ការភ្ជាប់ទៅឧបករណ៍ខាងក្រៅ ការតភ្ជាប់យូអេសប៊ី នៅ​ក្នុង ការណែនាំសម្រាប់អ្នកប្រើ សម្រាប់ព័ត៌មាន​លម្អិត​អំពី​ឧបករណ៍​ផ្ទុក​យូអេសប៊ី។)
ចុចប៊ូតុង សកម្មភាពច្រើនទៀតសកម្មភាពច្រើនទៀត នៅលើតេឡេបញ្ជា រួចជ្រើសរើស ថត។
អ្នកក៏អាចចាប់ផ្ដើមថតដោយចុចប៊ូតុង ពណ៌ក្រហមពណ៌ក្រហម នៅលើ Magic Remote ឱ្យជាប់បានផងដែរ។
ឧបករណ៍ផ្ទុក USB មួយចំនួនតម្រូវឱ្យមានការឈូសនៅលើទូរទស្សន៍របស់អ្នក។ ការឈូសនឹងលុបទិន្នន័យដែលរក្សាទុកនៅលើឧបករណ៍ផ្ទុក USB ទាំងអស់ ហើយឧបករណ៍នេះត្រូវបានឈូសដោយប្រើប្រព័ន្ធឯកសារ FAT32, exFAT ឬ NTFS។ មុនពេលភ្ជាប់ឧបករណ៍ផ្ទុក USB ជាមួយទូរទស្សន៍របស់អ្នក សូមបម្រុងទុកទិន្នន័យដែលរក្សាទុកនៅលើឧបករណ៍របស់អ្នកទៅក្នុងកុំព្យូទ័ររបស់អ្នក។
តើ​សញ្ញា​ណា​មួយ​គាំទ្រ​ដល់​ការ​ថត​?
អ្នកអាចថតតែការផ្សាយដែលទទួលបានដោយផ្ទាល់តាមរយៈបង្គោលអង់តែននៅលើទូរទស្សន៍ប៉ុណ្ណោះ។
មិនអាចថតប៉ុស្តិ៍ដែលមានប្រភពពីប្រអប់ចាប់ប៉ុស្តិ៍បានទេ។
មាតិកា​ដែល​បានការពារ​មិន​ត្រូវ​បាន​ថត​ទេ។
តើ ការថតដែលបានកំណត់ពេល អាច​ប្រើ​ប្រាស់បាន​ទេ សូម្បីតែ​ពេលបិទទូរទស្សន៍?
ការថតដែលបានកំណត់ពេល ចាប់ផ្ដើម និង​បញ្ចប់ការ​ថត​​តាម​ពេលវេលា​បាន​កំណត់ សូម្បីតែ​ពេល​បិទទូរទស្សន៍។
ប្រសិនបើបិទទូរទស្សន៍ទាំងស្រុងដូចខាងក្រោម មិនអាចប្រើ ការថតដែលបានកំណត់ពេល បានទេ។
  • នៅពេលមិនបានភ្ជាប់ទូរទស្សន៍ជាមួយព្រីភ្លើង
  • នៅពេលកុងតាក់នៃព្រីភ្លើងច្រើនដែលដុំដោតថាមពលរបស់ទូរទស្សន៍បានភ្ជាប់ត្រូវបានបិទ
  • នៅពេលកុងតាក់ផ្ដាច់ថាមពលដែលផ្អាកដំណើរការត្រូវបានបើក ដើម្បីកុំឱ្យថាមពលផ្គត់ផ្គង់ទៅទូរទស្សន៍