ការដោះស្រាយបញ្ហានៃការតភ្ជាប់បណ្ដាញ
ប្រសិនបើអ្នកជួបបញ្ហាមួយចំនួនដូចខាងក្រោម នៅពេលកំពុងប្រើប្រាស់ផលិតផល សូមពិនិត្យដូចខាងក្រោម។ វាប្រហែលមិនមានបញ្ហាជាមួយផលិតផលទេ។
មុនពេលភ្ជាប់បណ្ដាញឥតខ្សែ សូមពិនិត្យមើលឈ្មោះ និងពាក្យសម្ងាត់របស់ឧបករណ៍ Wi-Fi ដែលត្រូវភ្ជាប់។
មុនពេលភ្ជាប់បណ្ដាញឥតខ្សែ សូមពិនិត្យមើលឈ្មោះ និងពាក្យសម្ងាត់របស់ឧបករណ៍ Wi-Fi ដែលត្រូវភ្ជាប់។
អ្នកអាចពិនិត្យស្ថានភាពតភ្ជាប់បណ្តាញ ដូចបង្ហាញនៅខាងក្រោម។
-
ទូទៅ
បណ្តាញ
ការតភ្ជាប់ដោយប្រើខ្សែ (អ៊ីសឺណិត)
-
ទូទៅ
បណ្តាញ
ការតភ្ជាប់ Wi-Fi
ការកំណត់បណ្តាញផ្សេងទៀត
ការកំណត់ Wi-Fi កម្រិតខ្ពស់
-
នៅពេលអក្សរ X លេចឡើងនៅក្បែរទូរទស្សន៍ -
ពិនិត្យទូរទស្សន៍ ឬ AP (រ៉ោតទ័រ)។
- ពិនិត្យស្ថានភាពតភ្ជាប់របស់ទូរទស្សន៍ AP (រ៉ោតទ័រ) និងម៉ូដឹមប្រើខ្សែ។
- បិទ និងបើកតាមលំដាប់ដូចខាងក្រោម
1. បិទ រួចបើកម៉ូដឹមមានខ្សែរបស់អ្នកវិញ ហើយរង់ចាំឱ្យឧបករណ៍កំណត់ឡើងវិញ។
2. បិទ រួចបើករ៉ោតទ័រមានខ្សែ/ឥតខ្សែវិញ ហើយរង់ចាំឱ្យឧបករណ៍កំណត់ឡើងវិញ។
3. បើក និងបិទទូរទស្សន៍។- ប្រសិនបើអ្នកចង់បង្កើតការតភ្ជាប់ LAN ដែលប្រើខ្សែ សូមពិនិត្យមើលថាតើអាសយដ្ឋាន IP អាចទាញយកពីរ៉ោតទ័ររបស់អ្នកបានត្រឹមត្រូវឬអត់។ ប្រសិនបើអ្នកកំពុងរៀបចំបណ្ដាញរបស់អ្នកដោយផ្ទាល់ សូមពិនិត្យមើលថាតើការកំណត់ទាំងអស់ត្រឹមត្រូវឬអត់។
- ប្រសិនបើអ្នកចង់បង្កើតការតភ្ជាប់ឥតខ្សែ សូមពិនិត្យមើលចំណុចខាងក្រោមផងដែរ។
① កំណត់ SSID (ឈ្មោះបណ្ដាញ) រ៉ោតទ័រឬប៉ុស្តិ៍ឥតខ្សែរបស់អ្នក។
② កំណត់សោសុវត្ថិភាពរ៉ោតទ័ររបស់អ្នក។
ប្រសិនបើអ្នកមិនអាចបញ្ចប់ការកំណត់នេះបានទេ សូមមើលសៀវភៅណែនាំអំពីការប្រើប្រាស់រូតទ័រ និងការណែនាំដែលផ្ដល់ដោយក្រុមហ៊ុនផ្តល់សេវាអ៊ីនធឺណិតរបស់អ្នក។ ប្រសិនបើអ្នកនៅតែមិនអាចបង្កើតការកំណត់រចនាសម្ព័ន្ធរបស់អ្នកបានទេ សូមទាក់ទងក្រុមហ៊ុនផលិតរ៉ោតទ័ររបស់អ្នក ឬក្រុមហ៊ុនផ្តល់សេវាអ៊ីនធឺណិតរបស់អ្នក។- ប្រសិនបើអ្នកកំពុងប្រើប្រាស់ IP ថេរ សូមបញ្ចូល IP ដោយផ្ទាល់។
-
នៅពេលអក្សរ X លេចឡើងនៅក្បែរច្រកចេញចូល - ពិនិត្យ AP (រ៉ោតទ័រ) ឬពិគ្រោះជាមួយអ្នកផ្តល់សេវាអ៊ីនធឺណិតរបស់អ្នក។
- ដកម៉ូដឹមខ្សែ/រូតទ័រចេញពីព្រីភ្លើងជាប់ជញ្ជាំង រង់ចាំរយៈពេល 10 វិនាទី រួចភ្ជាប់វាឡើងវិញ។
- ចាប់ផ្តើម (កំណត់ឡើងវិញ)នៅលើ AP (រ៉ោតទ័រ) ឬម៉ូដឹមប្រើខ្សែ។
- ពិនិត្យវេបសាយរបស់អ្នកផលិត AP (រ៉ោតទ័រ) ដើម្បីប្រាដកថា រ៉ោតទ័ររបស់អ្នកមានកំណែកម្មវិធីបង្កប់ចុងក្រោយបំផុត។
- ប្រសិនបើអ្នកមិនអាចបញ្ចប់ការកំណត់នេះបានទេ សូមមើលសៀវភៅណែនាំអំពីការប្រើប្រាស់រូតទ័រ និងការណែនាំដែលផ្ដល់ដោយក្រុមហ៊ុនផ្តល់សេវាអ៊ីនធឺណិតរបស់អ្នក។ ប្រសិនបើអ្នកនៅតែមិនអាចបង្កើតការកំណត់រចនាសម្ព័ន្ធរបស់អ្នកបានទេ សូមទាក់ទងក្រុមហ៊ុនផលិតរ៉ោតទ័ររបស់អ្នក ឬក្រុមហ៊ុនផ្តល់សេវាអ៊ីនធឺណិតរបស់អ្នក។
-
នៅពេលអក្សរ X លេចឡើងនៅក្បែរ DNS - ពិនិត្យ AP (រ៉ោតទ័រ) ឬពិគ្រោះជាមួយអ្នកផ្តល់សេវាអ៊ីនធឺណិតរបស់អ្នក។
- ដកម៉ូដឹមខ្សែ/រូតទ័រចេញពីព្រីភ្លើងជាប់ជញ្ជាំង រង់ចាំរយៈពេល 10 វិនាទី រួចភ្ជាប់វាឡើងវិញ។
- ចាប់ផ្តើម (កំណត់ឡើងវិញ)នៅលើ AP (រ៉ោតទ័រ) ឬម៉ូដឹមប្រើខ្សែ។
- ពិនិត្យថាតើអាសយដ្ឋាន MAC របស់ TV/AP (រ៉ោតទ័រ) ត្រូវបានចុះឈ្មោះជាមួយអ្នកផ្តល់សេវាអ៊ីនធឺណិតរបស់អ្នកឬនៅ។ (អាសយដ្ឋាន MAC ដែលបង្ហាញលើផ្ទាំង window ស្ថានភាពបណ្តាញត្រូវចុះបញ្ជីជាមួយអ្នកផ្តល់សេវាអ៊ីនធឺណិតរបស់អ្នក។)