ការដោះស្រាយបញ្ហាគណនី LG
ខ្ញុំបានចុះឈ្មោះជាសមាជិកភាពនៅលើទូរទស្សន៍រួចហើយ។ តើខ្ញុំត្រូវចុះឈ្មោះម្ដងទៀត នៅលើគេហទំព័រ (www.lgappstv.com) ដែរទេ?
អ្នកអាចប្រើគេហទំព័រ តាមរយៈព័ត៌មានសមាជិកភាពដែលអ្នកបានប្រើ នៅពេលចុះឈ្មោះនៅលើទូរទស្សន៍។
ខ្ញុំភ្លេចពាក្យសម្ងាត់របស់ខ្ញុំហើយ។ តើខ្ញុំគួរធ្វើដូចម្ដេច?
នៅលើអេក្រង់ចូលរបស់ទូរទស្សន៍ សូមចុចប៊ូតុង ភ្លេចពាក្យសម្ងាត់ឬ? ដើម្បីចូលទៅកាន់ទំព័រស្វែងរកពាក្យសម្ងាត់។ សូមបញ្ចូលអាសយដ្ឋានអ៊ីមែលរបស់អ្នកនៅលើទំព័រស្វែងរកពាក្យសម្ងាត់ នោះយើងនឹងផ្ញើតំណមួយទៅអ្នក ដើម្បីកំណត់ពាក្យសម្ងាត់របស់អ្នកឡើងវិញ។
អ្នកក៏អាចកំណត់ពាក្យសម្ងាត់របស់អ្នកនៅក្នុងគណនី LG បានផងដែរ កំណត់ពាក្យសម្ងាត់ឡើងវិញនៅលើគេហទំព័រ (www.lgappstv.com)។
ខ្ញុំចង់លុបគណនីដែលបានរក្សាទុកនៅលើទូរទស្សន៍។
នៅពេលអ្នកចូលគណនី LG របស់អ្នកនៅលើទូរទស្សន៍ គណនីនោះនឹងត្រូវបានរក្សាទុកទៅក្នុងទូរទស្សន៍។
អ្នកអាចលុបគណនីដែលបានរក្សាទុកនៅលើទូរទស្សន៍បានគ្រប់ពេល ដូចខាងក្រោម៖
  1. ជ្រើសរើស ការកំណត់ការកំណត់ រូបតំណាង​ការ​កំណត់​ទាំងអស់រូបតំណាង​ការ​កំណត់​ទាំងអស់ ទូទៅ ប្រព័ន្ធ គណនី LG។
  2. ជ្រើសរើស រូបតំណាង​​ម៉ឺនុយរូបតំណាង​​ម៉ឺនុយ កែសម្រួលបញ្ជីគណនី នៅផ្នែកខាងលើនៃអេក្រង់។
  3. ការចុច លុប នឹងលុបគណនី។
    ការធ្វើបែបនេះនឹងមិនលុបប្រវត្តិចូលគណនី ឬបិទគណនីទេ។
ខ្ញុំចង់លុបប្រវត្តិនៃការប្រើប្រាស់នៅលើទូរទស្សន៍។
នៅពេលអ្នកប្រើទូរទស្សន៍ បន្ទាប់ពីចូលគណនី LG របស់អ្នក ប្រវត្តិនៃការប្រើប្រាស់នឹងត្រូវបានរក្សាទុក ហើយអ្នកអាចលុបវាបានគ្រប់ពេល។
  1. ជ្រើសរើស ការកំណត់ការកំណត់ រូបតំណាង​ការ​កំណត់​ទាំងអស់រូបតំណាង​ការ​កំណត់​ទាំងអស់ ទូទៅ ប្រព័ន្ធ គណនី LG។
  2. ជ្រើសរើស ការគ្រប់គ្រងគណនី សម្រាប់គណនីដែលអ្នកចង់រៀបចំ។
  3. ជ្រើសរើស ការគ្រប់គ្រងទិន្នន័យប្រើប្រាស់។
  4. ការចុច លុប នឹងលុបប្រវត្តិនៃការប្រើប្រាស់។
ខ្ញុំចង់បិទគណនីរបស់ខ្ញុំនៅលើទូរទស្សន៍។
អ្នកក៏អាចបិទគណនី LG របស់អ្នកនៅលើទូរទស្សន៍ដូចខាងក្រោមបានផងដែរ។
  1. ជ្រើសរើស ការកំណត់ការកំណត់ រូបតំណាង​ការ​កំណត់​ទាំងអស់រូបតំណាង​ការ​កំណត់​ទាំងអស់ ទូទៅ ប្រព័ន្ធ គណនី LG។
  2. ជ្រើសរើស ការគ្រប់គ្រងគណនី សម្រាប់គណនីដែលអ្នកចង់រៀបចំ។
  3. ជ្រើសរើស បិទគណនីរបស់ខ្ញុំ។
  4. បញ្ចូលពាក្យសម្ងាត់របស់អ្នក រួចចុច OK ដើម្បីបិទគណនីរបស់អ្នក។
ក្នុងប្រទេសមួយចំនួន លទ្ធភាពប្រើប្រាស់វេបសាយ (www.lgappstv.com) អាចត្រូវបានរឹតត្បិត។