ការមើលអេក្រង់កុំព្យូទ័រនៅលើទូរទស្សន៍
តភ្ជាប់ដោយឥតខ្សែ (Windows 10)
- សូមចុចរូបមជ្ឈមណ្ឌលនៃការជូនដំណឹងនៅលើរបារកិច្ចការលើអេក្រង់កុំព្យូទ័រ រួចជ្រើសរើសភ្ជាប់។
- ជ្រើសរើសទូរទស្សន៍ដែលអ្នកចង់ភ្ជាប់ និងស្នើសុំការតភ្ជាប់។
- បន្ទាប់ពីធ្វើការតភ្ជាប់រួច ទូរទស្សន៍នឹងបង្ហាញអេក្រង់របស់កុំព្យូទ័រដែលបានភ្ជាប់។
ធ្វើបច្ចុប្បន្នភាពឧបករណ៍ដែលត្រូវតភ្ជាប់ជាមួយទូរទស្សន៍របស់អ្នកទៅកំណែចុងក្រោយបង្អស់ដើម្បីធានាការតភ្ជាប់ដែលអាចជឿទុកចិត្តបាន។
អ្នកគួរប្រើមុខងារនេះនៅចម្ងាយជិតៗ។
ចាប់ផ្ដើម Screen Share រហ័សជាងមុនដោយភ្ជាប់ឧបករណ៍ឆ្លាតវៃ ឬកុំព្យូទ័ររបស់អ្នកទៅបណ្ដាញតែមួយជាមួយទូរទស្សន៍។
ទោះបីជាវាអាចភ្ជាប់ដោយគ្មានរ៉ោតទ័រឥតខ្សែក៏ដោយ ការភ្ជាប់ឧបករណ៍របស់អ្នកជាមួយរ៉ោតទ័រ 5 GHz ត្រូវបានណែនាំពីព្រោះវាអាចប៉ះពាល់ដំណើរការដោយបរិស្ថានឥតខ្សែនៅជុំវិញ។
កម្រិតឆ្លើយតបអាចខុសគ្នា អាស្រ័យលើបរិយាកាសអ្នកប្រើប្រាស់។
វាខុសពីកំណែរបស់ Windows ។ សម្រាប់ព័ត៌មានបន្ថែមអំពីឧបករណ៍ដែលអ្នកចង់តភ្ជាប់ សូមអានការណែនាំពីរបៀបប្រើប្រាស់របស់វា។
ប្រសិនបើនៅតែតភ្ជាប់មិនបានច្រើនដង សូមបិទទូរទស្សន៍ និងឧបករណ៍ដែលអ្នកចង់តភ្ជាប់ បន្ទាប់មកបើកវិញ ហើយព្យាយាមម្ដងទៀត។
តតភ្ជាប់ដោយប្រើខ្សែ
- ភ្ជាប់កុំព្យូទ័ររបស់អ្នកជាមួយទូរទស្សន៍ដោយប្រើខ្សែ HDMI។
-
សូមប្តូរប្រភពបញ្ចូលទិន្នន័យ ទៅរន្ធដែលបានភ្ជាប់ខ្សែរ HMDI នៅក្នុង
ផ្ទាំងគ្រប់គ្រងផ្ទះ។
- បន្ទាប់ពីធ្វើការតភ្ជាប់រួច ទូរទស្សន៍នឹងបង្ហាញអេក្រង់របស់កុំព្យូទ័រដែលបានភ្ជាប់។
ប្រសិនបើការតភ្ជាប់របស់អ្នកមានបញ្ហា សូមមើល ការដោះស្រាយបញ្ហា ការដោះស្រាយបញ្ហានៃការតភ្ជាប់ទៅកុំព្យូទ័រ នៅក្នុង ការណែនាំសម្រាប់អ្នកប្រើ។