មើលមាតិកាដែលរក្សាទុកក្នុងកុំព្យូទ័ររបស់អ្នកនៅលើទូរទស្សន៍
អ្នកអាចរីករាយជាមួយវីដេអូ/តន្ត្រី/រូបថត ដែលរក្សាទុកនៅក្នុងកុំព្យូទ័ររបស់អ្នកនៅលើទូរទស្សន៍ នៅពេលឧបករណ៍ទាំងនេះភ្ជាប់ជាមួយបណ្ដាញតែមួយ។
ស្វែងរកមាតិការនៅក្នុងកុំព្យូទ័រដើម្បីមើលនៅលើទូរទស្សន៍ (Window10)
  1. តភ្ជាប់​ទាំងទូរទស្សន៍ និង​កុំព្យូទ័រ​របស់​អ្នក​ជា​មួយ​​បណ្ដាញ​តែ​មួយ។
  2. ចុចកណ្ដុរខាងស្ដាំលើឯកសារដែលអ្នកចង់ចាក់ រួចជ្រើសរើស “ដោតចូលឧបករណ៍”។
  3. ជ្រើសរើសឈ្មោះទូរទស្សន៍ដែលអ្នកចង់មើលពីបញ្ជីដែលបង្ហាញ នោះការចាក់នឹងចាប់ផ្ដើមតាមទូរទស្សន៍នោះ។
សូម្បី​តែ​មាន​ទូរទស្សន៍ ឬ​ឧបករណ៍​ច្រើន​បាន​តភ្ជាប់ ឯកសារ​ដែល​បាន​ជ្រើសរើស​ត្រូវ​បាន​លេង​តែ​លើ​ឧបករណ៍​មួយ​ប៉ុណ្ណោះ។ អត្រា​លេង​ឡើងវិញ​អាច​ខុស​គ្នា អាស្រ័យ​លើ​ការ​តភ្ជាប់​បណ្ដាញ។
ដើម្បីចាក់តាមឧបករណ៍ ឬប្រព័ន្ធប្រតិបត្តិការផ្សេងទៀត សូមមើលការណែនាំអំពីឧបករណ៍/ប្រព័ន្ធប្រតិបត្តិការដោយផ្ទាល់។
រុករក និងមើលមាតិកាដែលរក្សាទុកនៅក្នុងកុំព្យូទ័រដោយប្រើទូរទស្សន៍ (Windows 10)
  1. តភ្ជាប់​ទាំងទូរទស្សន៍ និង​កុំព្យូទ័រ​របស់​អ្នក​ជា​មួយ​​បណ្ដាញ​តែ​មួយ។
  2. បើកម៉ឺនុយ “ចាប់ផ្ដើម” នៅលើអេក្រង់កុំព្យូទ័ររបស់អ្នក ស្វែងរក “ជម្រើសស្រ្ទីមមេឌៀ” បន្ទាប់មកជ្រើសរើសលទ្ធផលដែលបង្ហាញ។
  3. ជ្រើសរើសប៊ូតុង “បើកមេឌៀកំពុងស្ទ្រីម” នៅក្នុងវិនដូដែលបើក។
  4. អនុញ្ញាត “ជម្រើសស្ទ្រីមមេឌៀ” ទាំងអស់។
  5. ជ្រើសរើស “យល់ព្រម” ដើម្បីរក្សាទុកការកំណត់នោះ។
  6. ជ្រើសរើសកុំព្យូទ័រដែលបានភ្ជាប់នៅក្នុងកម្មវិធី ផ្ទាំងគ្រប់គ្រងផ្ទះ នៅលើទូរទស្សន៍ បន្ទាប់មកជ្រើសរើស និងចាក់ឯកសារតាមដែលអ្នកចង់។
ដើម្បីចាក់តាមឧបករណ៍ ឬប្រព័ន្ធប្រតិបត្តិការផ្សេងទៀត សូមមើលការណែនាំអំពីឧបករណ៍/ប្រព័ន្ធប្រតិបត្តិការដោយផ្ទាល់។
បញ្ហា​គឺ​ថា​វា​ទាមទារ​ការ​យក​ចិត្ត​ទុកដាក់​ពិសេសកំឡុង​ពេល​ចែករំលែក​មាតិកា
ពិនិត្យ​មើល​កា​រកំណត់​បណ្ដាញ​របស់​អ្នក បើ​ជម្រើស​ចែករំលែក​មាតិកា​មិន​ដំណើរការ​ត្រឹមត្រូវ។
មិនអាច​ដំណើរការ​ត្រឹមត្រូវ​លើ​បណ្ដាញ​ឥត​ខ្សែ។ វា​ត្រូ​វបាន​ផ្ដល់​យោបល់​ឲ្យអ្នក​តភ្ជាប់​បណ្ដាញ​មាន​ខ្សែ។
មិន​អាច​ដំណើរការ​ត្រឹមត្រូវ អាស្រ័យ​លើ​បរិស្ថានបណ្ដាញ។
បើ​មាន​ទូរទស្សន៍​ច្រើន​ត្រូវ​បាន​តភ្ជាប់​ទៅ​ឧបករណ៍​តែ​មួយ​ មាតិកា​មិន​អាច​ត្រូវ​បាន​លេង​ត្រឹមត្រូវ​ទេ អាស្រ័យ​លើ​ការ​អនុវត្ត​របស់ម៉ាស៊ីន​មេ។
តម្រូវឱ្យមានរូតទ័រដែលប្រើហ្វ្រេកង់កម្រិត 5 GHz ដើម្បីមើលវីដេអូកម្រិត 1080p តាមរយៈមុខងារចែករំលែកខ្លឹមសារ។ ប្រសិនបើអ្នកប្រើរូតទ័រកម្រិត 2.4 GHz ដែលមានស្រាប់វីដេអូអាចនឹងមានភាពយឺតយ៉ាវ ឬបញ្ចាំងមិនបានត្រឹមត្រូវ។
មុខងារ​ចែករំលែក​មាតិកា​មិន​អាច​ត្រូ​វបាន​គាំទ្រ​សម្រាប់​រ៉ោតទ័រ​ដែល​មិន​គាំត្រ​ការ​បញ្ជូន​ច្រើន។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​យោង​តាម​មគ្គុទ្ទេសក៍​អ្នក​ប្រើ​ ដែល​ភ្ជាប់​មក​ជា​មួយ​រ៉ោតទ័រ​របស់​អ្នក ឬ​ទាក់ទង​ក្រុមហ៊ុន​ផលិត។
ចំណង​ជើង​ត្រូវ​បានគាំទ្រ​តែ​លើ​ឧបករណ៍​បាន​តភ្ជាប់​មួយ​ចំនួន​តែ​ប៉ុណ្ណោះ។
ប្រសិនបើអ្នកបានបន្ថែមឯកសារអក្សររត់បន្ទាប់ពីនោះ សូមបិទថតរួមនៅលើកុំព្យូទ័រ រួចបើកវាម្ដងទៀត។
ឯកសារ DRM ក្នុង​ឧបករណ៍​បាន​តភ្ជាប់​មិន​នឹង​លេង​ទេ។
សូម្បី​តែ​សម្រាប់​ទ្រង់ទ្រាយ​ឯកសារ​ដែល​បាន​គាំទ្រ​ដោយ​ទូរទស្សន៍ ទ្រង់ទ្រាយ​ឯកសារ​ដែល​បាន​គាំទ្រ​អាច​ខុស​គ្នា​អាស្រ័យ​លើ​បរិស្ថាន​ឧបករណ៍​ដែល​បាន​តភ្ជាប់។
បើ​មាន​ថត​ឯកសារ ឬ​ឯកសារ​ច្រើន​ពេក​ក្នុង​ថត​ឯកសារ វា​មិន​អាច​ដំណើរការ​ត្រឹមត្រូវទេ។
ព័ត៌មាន​លើ​ឯកសារ​ដែល​បាន​នាំចូល​ពី​ឧបករណ៍​ដែល​បាន​តភ្ជាប់​មិន​អាច​លេង​បាន​ត្រឹមត្រូវ​ទេ។
ដោយ​អាស្រ័យ​លើការ​អ៊ីនកូដ ការ​ផ្សាយ​មួយ​ចំនួន​មិន​អាច​លេង​ក្នុង​ទម្រង់​ចែករំលែក​មាតិកា។