ការភ្ជាប់ឧបករណ៍ឆ្លាតវៃ
អ្នកអាចប្រើលក្ខណៈពិសេសផ្សេងៗគ្នា ដោយភ្ជាប់ទូរទស្សន៍ជាមួយឧបករណ៍ឆ្លាតវៃ។
ការភ្ជាប់​ឧបករណ៍​ទំនើប​របស់អ្នក​ទៅ​នឹង​ទូរទស្សន៍​ដែល​ប្រើ​កម្មវិធី LG ThinQ
  1. ទាញយក​កម្មវិធី LG ThinQ ពី​ស្ទ័រ​នៃ​កម្មវិធីក្នុង​ឧបករណ៍​ឆ្លាតវៃ​របស់អ្នក។
  2. តភ្ជាប់​ទូរទស្សន៍ ទាំង​ឧបករណ៍​ឆ្លាតវៃ​របស់អ្នក​ទៅ​កាន់​បណ្ដាញ Wi-Fi​តែ​មួយ។
    អ្នកអាចពិនិត្យមើលបណ្ដាញ Wi-Fi របស់ទូរទស្សន៍អ្នកនៅ ការកំណត់ការកំណត់ រូបតំណាង​ការ​កំណត់​ទាំងអស់រូបតំណាង​ការ​កំណត់​ទាំងអស់ ទូទៅ បណ្តាញ ការតភ្ជាប់ Wi-Fi។
  3. បើក​ដំណើរការកូនកម្មវិធី LG ThinQ ដែល​បាន​បញ្ចូល​ក្នុង​ឧបករណ៍​ទំនើប​របស់អ្នក។
  4. សូមអនុវត្តតាមការណែនាំពីកម្មវិធី LG ThinQ ដើម្បីភ្ជាប់ឧបករណ៍ឆ្លាតវៃរបស់អ្នកទៅទូរទស្សន៍។
    នៅពេលដែលព័ត៌មានគណនី LG ThinQ របស់អ្នកត្រូវបានភ្ជាប់ទៅទូរទស្សន៍ អ្នកអាចគ្រប់គ្រងឧបករណ៍ IoT ដែលភ្ជាប់ជាមួយគណនីរបស់អ្នកបាន ដោយប្រើ ផ្ទាំងគ្រប់គ្រងផ្ទះ របស់ទូរទស្សន៍។
ការបញ្ជាតាមសំឡេងក៏អាចធ្វើឡើងតាមរយៈ ឧបករណ៍បំពងសំឡេងឆ្លាតវៃ ដែលភ្ជាប់គណនីនៅក្នុងការកំណត់របស់កម្មវធី LG ThinQ ។
សេវាកម្មនេះប្រហែលជាមិនមានផ្ដល់ជូនទេ អាស្រ័យលើប្រទេស។
ការបញ្ជា​ទូរទស្សន៍​របស់អ្នក​ដោយ​ប្រើ​កូនកម្មវិធី LG ThinQ
អ្នក​អាច​ចុចលើ​ប៊ូតុង​នានា​ដែល​មាន​លើ​អេក្រង់​នៃ​ឧបករណ៍​ទំនើប​របស់អ្នក​ដើម្បី​បញ្ជា​ទូរទស្សន៍​បាន។

កម្មវិធី LG ThinQកម្មវិធី LG ThinQ

  1. ដំណើរការសាមញ្ញរបស់ឧបករណ៍បញ្ជាពីចម្ងាយអាចប្រើបាន។ ជ្រើសរើស មើលទាំងអស់ រួចសាកល្បងប្រើឧបករណ៍បញ្ជាពីចម្ងាយនៅក្នុងអេក្រង់ពេញ។
  2. អ្នកអាចចែករំលែក និងរីករាយជាមួយសំឡេង អេក្រង់ ឬខ្លឹមសារនៅលើទូរទស្សន៍ និងឧបករណ៍ឆ្លាតវៃទៅវិញទៅមក។
  3. បង្ហាញបញ្ជីកម្មវិធីដែលបានដំឡើងនៅលើទូរទស្សន៍។
  4. បង្ហាញបញ្ជីឧបករណ៍ដែលបានភ្ជាប់ទៅធាតុបញ្ចូលខាងក្រៅរបស់ទូរទស្សន៍។
  5. នៅពេលទស្សនាការផ្សាយ អ្នកអាចគ្រប់គ្រងប៉ុស្តិ៍ កម្រិតសំឡេង ។ល។ ឬជ្រើសរើសធាតុបញ្ចូលខាងក្រៅ ដោយប្រើការបញ្ជាដោយសំឡេង ជំនួសឱ្យការប្រើតេឡេបញ្ជា។
  6. អ្នកអាចប្រើមុខងារដូចសញ្ញាព្រួញ​និងគ្រាប់ចុចព្រួញរបស់ Magic Remote។
  7. មុខងារ​ស្គាល់​ការ​និយាយ​អាច​ប្រើប្រាស់​បាន។
    ម៉ូដែលមួយចំនួនមិនស្គាល់មុខងារនេះទេ។
ការបញ្ជាខ្លះ​អាច​ត្រូវ​បាន​កម្រិត​នៅ​ត្រឹម​ម៉ូដធាតុចូល​ពីខាងក្រៅ។
អេក្រង់ និង​លទ្ធភាពបំពេញ​មុខងារ​នៃ​កម្មវិធី ស្ថិត​នៅ​ក្រោម​ការកែប្រែ​ដោយ​គ្មាន​ការជូនដំណឹង​ប្រាប់​ជា​មុន។
មុខងារ​ពិសេសៗ​ដែល​អាច​រកបាន​អាច​នឹង​ប្រែប្រួល​តាម​ប្រទេស និង​ប្រព័ន្ធប្រតិ (OS)។