ការភ្ជាប់ ឧបករណ៍ IoT នៅក្នុងផ្ទះ
អ្នកអាចពិនិត្យមើល និងគ្រប់គ្រងស្ថានភាពនៃ ឧបករណ៍ IoT នៅក្នុងផ្ទះ ដែលបានភ្ជាប់។
- ដំឡើងកម្មវិធី LG ThinQ នៅលើស្មាតហ្វូនរបស់អ្នក។
- ចូលគណនី LG ThinQ របស់អ្នក រួចចុះឈ្មោះឧបករណ៍ LG ThinQ របស់អ្នក។
-
ដំណើរការ ផ្ទាំងគ្រប់គ្រងផ្ទះ ដោយចុចប៊ូតុង
នៅលើតេឡេបញ្ជា។
-
ជ្រើសរើស
នៅជ្រុងផ្នែកខាងលើ។
- ចូលគណនី LG ThinQ របស់អ្នក។ បញ្ជីឧបករណ៍ LG ThinQ ដែលបានចុះឈ្មោះរួចហើយនឹងលេចឡើង។
ប្រសិនបើអ្នកនៅតំបន់ដែលមិនអាចប្រើកម្មវិធី LG ThinQ បាន ការតភ្ជាប់ឧបករណ៍ LG ThinQ នឹងមិនអាចប្រើបានទេ។
ដើម្បីចុះឈ្មោះឧបករណ៍ IoT របស់អ្នក សូមជ្រើសរើស ភ្ជាប់ឧបករណ៍ IoT នៅក្នុងផ្ទះ រួចអនុវត្តតាមការណែនាំ ដើម្បីប្រើការកំណត់។
ប្រសិនបើអ្នកកំពុងតែបញ្ជាឧបករណ៍ខាងក្រៅពីកម្មវិធីឧបករណ៍ចល័តរបស់អ្នក អ្នកប្រហែលជាមិនអាចបញ្ជាឧបករណ៍ពីទូរទស្សន៍របស់អ្នកបានទេ។ ចាកចេញពីកម្មវិធីឧបករណ៍ចល័ត ដើម្បីបញ្ជាវាពីទូរទស្សន៍របស់អ្នក។
-
អ្នកអាចពិនិត្យមើលការណែនាំអំពីការតភ្ជាប់ សម្រាប់ប្រភេទនីមួយៗនៃ ឧបករណ៍ IoT នៅក្នុងផ្ទះបាន។
អ្នកអាចភ្ជាប់ និងមើលឧបករណ៍ដែលចុះឈ្មោះដោយប្រើគណនី LG ThinQ ឬ ឧបករណ៍ IoT របស់អ្នក។
បន្ទាប់ពីភ្ជាប់ឧបករណ៍រួចហើយ កាតនឹង ប្ដូរទៅទំហំតូចជាងមុន ហើយលេចឡើងនៅខាងក្រោមបញ្ជីភ្ជាប់ឧបករណ៍។ -
ជ្រើសរើស
កែសម្រួលឧបករណ៍ IoT ក្នុងផ្ទះ។
បញ្ជីកែសម្រួល : អ្នកអាចលាក់ ឬបង្ហាញ ឧបករណ៍ IoT នៅក្នុងផ្ទះដែលបានភ្ជាប់ និងរៀបចំបញ្ជីឡើងវិញ។
ធាតុដែលអាចកំណត់បានមានភាពខុសគ្នា ទៅតាមម៉ូដែល ឬតំបន់។
ឧបករណ៍ដែលភ្ជាប់អ៊ីនធឺណិតដែលអាចភ្ជាប់ទៅទូរទស្សន៍បាន អាចនឹងមានការផ្លាស់ប្ដូរដោយគ្មានការជូនដំណឺង។
ឧបករណ៍ LG ThinQ ដែលអាចភ្ជាប់បាន និងមុខងារដែលអាចប្រើបានអាចខុសគ្នារវាងឧបករណ៍ចល័ត និងទូរទស្សន៍។