ការអាប់ដេតផ្នែកទន់
ការកំណត់ការកំណត់ រូបតំណាង​ការ​កំណត់​ទាំងអស់រូបតំណាង​ការ​កំណត់​ទាំងអស់ ជំនួយ ការអាប់ដេតផ្នែកទន់
ប្រើប្រាស់ការធ្វើបច្ចុប្បន្នភាពសូហ្វវែដើម្បីពិនិត្យមើល និង​ទទួល​បាន​កំណែ​ចុងក្រោយបង្អស់។
អាប់ដេតដោយស្វ័យប្រវត្តិ
នៅពេលកំណត់វាទៅ បើក ការអាប់ដេតត្រូវបានធ្វើឡើងដោយស្វ័យប្រវត្តិ ដោយគ្មានបែបបទនៃការបញ្ជាក់ដាច់ដោយឡែកឡើយ លើកលែងតែការអាប់ដេតសំខាន់ៗមួយចំនួន។
រកមើលការអាប់ដេត
នៅពេលកំពុងពិនិត្យកំណែបច្ចុប្បន្នភាពចុងក្រោយបង្អស់ អ្នកអាចអនុវត្តបានតែការធ្វើបច្ចុប្បន្នភាព ប្រសិនបើ​ឯកសារ​បច្ចុប្បន្នភាព​នៃកំណែចុងក្រោយអាចប្រើបាន។ ទូរទស្សន៍ពិនិត្យមើលសហ្វវែរបស់អ្នកដោយស្វ័យប្រវត្តិ ប៉ុន្ដែប្រសិនបើចាំបាច់ អ្នកអាចប្រើសៀវភៅពិនិត្យណែនាំ។
ធាតុ​ដែល​អាច​កំណត់រចនាសម្ព័ន្ធបាន​ខុសគ្នា​ទៅតាម​ម៉ូដែល។
កំណែថ្មីចុងក្រោយបំផុតអាចប្រើបានតាមរយៈ សញ្ញា​ផ្សព្វផ្សាយ​ឌីជីថល ឬភ្ជាប់អ៊ីនធឺណិត។
ការប្ដូរប៉ុស្ដិ៍ពេលកំពុងទាញយកសូហ្វវែដោយប្រើសញ្ញាផ្សព្វផ្សាយឌីជីថលធ្វើឲ្យរំខានដល់ដំណើរការទាញយក។ ការថយមកប៉ុស្ដិ៍ដើមវិញធ្វើឲ្យការទាញយកបន្តវិញ។
ប្រសិនបើសូហ្វវែមិនត្រូវបានធ្វើបច្ចុប្បន្នភាពទេ នោះមុខងារមួយចំនួននឹងមិនដំណើរការឡើយ។
នៅក្នុង​ប្រទេសខ្លះ អាប់ដេតដោយស្វ័យប្រវត្តិ មិន​ត្រូវ​បាន​បង្ហាញ​ទេ ប្រសិន​បើ​អ្នក​មិន​ត្រូវ​បាន​តភ្ជាប់អ៊ីនធឺណិត។