ការជ្រើសរើសទម្រង់រូបភាព
រូបភាព
របៀបជ្រើសរើស
ជ្រើសរើសទម្រង់រូបភាពដែលត្រូវគ្នាល្អបំផុតទៅនឹងប្រព័ន្ធកម្មវិធីមើលរូបភាព ចំណូលចិត្ត ឬប្រភេទវីដេអូសម្រាប់ការមើលរបស់អ្នក។
ជ្រើសរើសរបៀបរូបភាព។ តាមរយៈការកែសម្រួល និងកំណត់ធាតុនីមួយៗដោយលម្អិតជាងមុនទៅតាមម៉ូដែល វីដេអូរបស់អ្នកត្រូវបានបង្កើនប្រសិទ្ធភាពឱ្យប្រសើរជាងមុនសម្រាប់លក្ខណៈរបស់វា។
ជ្រើសរើសរបៀបរូបភាព។ តាមរយៈការកែសម្រួល និងកំណត់ធាតុនីមួយៗដោយលម្អិតជាងមុនទៅតាមម៉ូដែល វីដេអូរបស់អ្នកត្រូវបានបង្កើនប្រសិទ្ធភាពឱ្យប្រសើរជាងមុនសម្រាប់លក្ខណៈរបស់វា។
ធាតុដែលអាចកំណត់រចនាសម្ព័ន្ធបានខុសគ្នាទៅតាមម៉ូដែល។
នៅពេលដែលអ្នកប្រើសញ្ញាធម្មតាៗ។
- ពណ៌ដិត
- ការបង្កើនកម្រិតច្បាស់នៃរូបភាពដោយការបង្កើនកម្រិតពណ៌ ភាពភ្លឺច្បាស់ និងកម្រិតពណ៌។
- ស្តង់ដារ
- បង្ហាញរូបភាពដែលមានកម្រិតនៃពណ៌ ភាពភ្លឺច្បាស់ និងភាពច្បាស់ធម្មតាៗ។
- អេកូ / APS
-
មុខងារពិសេសនៃអង្គសន្សំសម្ចៃថាមពល ផ្លាស់ប្ដូរសំណុំកំណត់លើទូរទស្សន៍ដើម្បីកាត់បន្ថយការស៊ីថាមពលខ្លាំង។
ធាតុដែលអាចកំណត់រចនាសម្ព័ន្ធបានខុសគ្នាទៅតាមម៉ូដែល។
- រោងកុន
- រូបភាពសមស្របសម្រាប់ភាពយន្ដ។
- កីឡា / បាល់ទាត់ / Cricket
-
រូបភាពសមស្របសម្រាប់ហ្គេមកីឡា។ បង្កើនភាពច្បាស់នៃរូបភាពមានចល័តរហ័សដែលមានប្រភេទដូចជាការទាត់ ឬគប់បាល់។
ឈ្មោះកីឡាអាចខុសៗគ្នាទៅតាមតំបន់។
- កម្មវិធីកែលម្អហ្គេម
- រូបភាពសមស្របសម្រាប់ការលេងហ្គេម។
- FILMMAKER MODE
-
វាផ្ដល់នូវគុណភាពរូបភាពបែបរោងភាពយន្តកម្រិតខ្ពស់ ដែលទទួលស្គាល់ដោយ UHD Alliance ដែលជាផ្នែកនៃការកំណត់ស្ដង់ដារ សម្រាប់បច្ចេកវិទ្យាដែលពាក់ព័ន្ធនឹង UHD ។
ដើម្បីប្ដូរទៅ FILMMAKER MODE ដោយស្វ័យប្រវត្តិ នៅពេលមានការបញ្ចូលរលកសញ្ញា ដែលអាចដំណើរការជាមួយរបៀបនេះបាន សូមកំណត់ FILMMAKER MODE ចាប់ផ្តើមស្វ័យប្រវត្តិ ទៅ បើក។
-
អ្នកជំនាញ (កន្លែងភ្លឺ ពេលថ្ងៃ)
/
អ្នកជំនាញ (កន្លែងងងឹត ពេលយប់)
-
របៀបនេះគឺស័ក្តិសមសម្រាប់ភាពយន្ត ។ល។ សម្រាប់ទស្សនានៅក្នុងមជ្ឈដ្ឋានងងឹត។
អ្នកជំនាញ (កន្លែងងងឹត ពេលយប់) មានកម្រិតពណ៌ពីព្រឿងៗមកស្រទន់ទាបជាង អ្នកជំនាញ (កន្លែងភ្លឺ ពេលថ្ងៃ)។
ជ្រើសរើសរបៀបដែលស័ក្តិសមសម្រាប់ភាពយន្ត ដែលអ្នកកំពុងទស្សនា។
ISFccc : ការត្រួតពិនិត្យរៀបចំដែលមានបញ្ជាក់ដោយមូលនិធិវិទ្យាសាស្ត្របង្កើតរូបភាព។
នៅពេលដែលអ្នកប្រើសញ្ញា HDR/Dolby Vision
- ពណ៌ដិត
- ការបង្កើនកម្រិតច្បាស់នៃរូបភាពដោយការបង្កើនកម្រិតពណ៌ ភាពភ្លឺច្បាស់ និងកម្រិតពណ៌។
- ស្តង់ដារ
- ស្ថិតក្នុងប្រព័ន្ធកម្មវិធីមើលធម្មតា វាបើកឡើងនូវអេក្រង់ដែលអាចបង្ហាញយ៉ាងត្រឹមត្រូវនូវវិញ្ញត្តិភាព និងភាពភ្លឺច្បាស់របស់ HDR។
- របៀបកុននៅផ្ទះ
- អេក្រង់លេចចេញមកជាអេក្រង់ដែលពន្លឺភ្លឺថ្លាជាង រោងកុន។
- រោងកុន
- រូបភាពសមស្របសម្រាប់សញ្ញាវីដេអូ HDR ។
- កម្មវិធីកែលម្អហ្គេម
- រូបភាពសមស្របសម្រាប់ការលេងហ្គេម។
- FILMMAKER MODE
-
វាផ្ដល់នូវគុណភាពរូបភាពបែបរោងភាពយន្តកម្រិតខ្ពស់ ដែលទទួលស្គាល់ដោយ UHD Alliance ដែលជាផ្នែកនៃការកំណត់ស្ដង់ដារ សម្រាប់បច្ចេកវិទ្យាដែលពាក់ព័ន្ធនឹង UHD ។
ដើម្បីប្ដូរទៅ FILMMAKER MODE ដោយស្វ័យប្រវត្តិ នៅពេលមានការបញ្ចូលរលកសញ្ញា ដែលអាចដំណើរការជាមួយរបៀបនេះបាន សូមកំណត់ FILMMAKER MODE ចាប់ផ្តើមស្វ័យប្រវត្តិ ទៅ បើក។
បើកសញ្ញាវីដេអូ HDR/Dolby Vision មានចូលទៅកាន់ទម្រង់ែលនានាដែលមិនស្គាល់បច្ចេកវិជ្ជា HDR/Dolby Vision នោះ វានឹងត្រូវផ្ដល់នូវជម្រើសនៃទម្រង់រូបភាពសញ្ញាធម្មតាៗ។
ដោយអាស្រ័យសញ្ញាចូល ទម្រង់រូបភាពដែលមានអាចនឹងមានលក្ខណៈខុសគ្នា។
នៅពេលកំពុងមើលមេឌៀ ឬមាតិកានៃសេវាកម្មនេះនៅអនឡាញ គេអាចប្ដូរទម្រង់រូបភាព ឲ្យត្រូវគ្នានឹងមេឌៀ ឬមាតិកាដែលកំពុងមានការបង្ហាញឲ្យឃើញបាន។
ជំនាញ គឺជាជម្រើសមួយដែលអនុញ្ញាតឲ្យអ្នកជំនាញខាងគុណភាពរូបភាពធ្វើការលៃតម្រូវគុណភាពនៃរូបភាពដែលមានបទដ្ឋានត្រឹមត្រូវបាន។ ដូច្នេះ វាអាចនឹងមិនមានប្រសិទ្ធភាពសម្រាប់រូបភាពធម្មតាមួយបាន។
របៀបជ្រើសរើស ការផ្លាស់ប្ដូរអាចកែប្រែ ការសន្សំសំចៃថាមពល និងការកំណត់ ការថែរក្សាចលនាភ្នែក ហើយវាអាចប៉ះពាល់ដល់ការប្រើប្រាស់ថាមពល។
អ្នកអាចប្ដូរការកំណត់នៅក្នុង ទូទៅ ការថែទាំ OLED ការស្វ័យថែទាំឧបករណ៍ ការសន្សំសំចៃថាមពល និង រូបភាព ការកំណត់កម្រិតខ្ពស់ ពន្លឺ ការថែរក្សាចលនាភ្នែក។