ការជ្រើសរើស​ទម្រង់​រូបភាព
ការកំណត់ការកំណត់ រូបតំណាង​ការ​កំណត់​ទាំងអស់រូបតំណាង​ការ​កំណត់​ទាំងអស់ រូបភាព របៀបជ្រើសរើស
ជ្រើសរើស​ទម្រង់រូបភាព​ដែល​ត្រូវគ្នា​ល្អបំផុត​ទៅ​នឹង​ប្រព័ន្ធកម្មវិធី​មើល​រូបភាព ចំណូលចិត្ត ឬ​ប្រភេទ​វីដេអូ​សម្រាប់​ការមើល​របស់អ្នក។
ជ្រើសរើសរបៀបរូបភាព។ តាមរយៈការកែសម្រួល និងកំណត់ធាតុនីមួយៗដោយលម្អិតជាងមុនទៅតាមម៉ូដែល វីដេអូរបស់អ្នកត្រូវបានបង្កើនប្រសិទ្ធភាពឱ្យប្រសើរជាងមុនសម្រាប់លក្ខណៈរបស់វា។
ធាតុ​ដែល​អាច​កំណត់រចនាសម្ព័ន្ធបាន​ខុសគ្នា​ទៅតាម​ម៉ូដែល។
នៅពេល​ដែល​អ្នកប្រើ​សញ្ញាធម្មតាៗ។
ពណ៌ដិត
ការបង្កើន​កម្រិត​ច្បាស់នៃ​រូបភាព​ដោយ​ការបង្កើន​កម្រិត​ពណ៌ ភាពភ្លឺច្បាស់ និង​កម្រិត​ពណ៌។
ស្តង់ដារ
បង្ហាញ​រូបភាពដែល​មាន​កម្រិត​នៃ​ពណ៌ ភាពភ្លឺច្បាស់ និង​ភាពច្បាស់​ធម្មតាៗ។
អេកូ / APS
មុខងារ​ពិសេស​នៃអង្គសន្សំសម្ចៃ​ថាមពល ផ្លាស់ប្ដូរ​សំណុំ​កំណត់​លើ​ទូរទស្សន៍​ដើម្បី​កាត់បន្ថយ​ការស៊ីថាមពល​ខ្លាំង។
ធាតុ​ដែល​អាច​កំណត់រចនាសម្ព័ន្ធបាន​ខុសគ្នា​ទៅតាម​ម៉ូដែល។
រោងកុន
រូបភាព​សមស្រប​សម្រាប់​ភាពយន្ដ។
កីឡា / បាល់ទាត់ / Cricket
រូបភាព​សមស្រប​សម្រាប់​ហ្គេមកីឡា។ បង្កើនភាពច្បាស់​នៃ​រូបភាព​មាន​ចល័ត​រហ័ស​ដែល​មាន​ប្រភេទ​ដូចជា​ការទាត់ ​ឬ​គប់បាល់។
ឈ្មោះ​កីឡា​អាច​ខុសៗគ្នា​ទៅ​តាម​តំបន់។
កម្មវិធីកែលម្អហ្គេម
រូបភាព​សមស្រប​សម្រាប់​ការលេងហ្គេម។
FILMMAKER MODE
វាផ្ដល់នូវគុណភាពរូបភាពបែបរោងភាពយន្តកម្រិតខ្ពស់ ដែលទទួលស្គាល់ដោយ UHD Alliance ដែលជាផ្នែកនៃការកំណត់ស្ដង់ដារ សម្រាប់បច្ចេកវិទ្យាដែលពាក់ព័ន្ធនឹង UHD ។
ដើម្បីប្ដូរទៅ FILMMAKER MODE ដោយស្វ័យប្រវត្តិ នៅពេលមានការបញ្ចូលរលកសញ្ញា ដែលអាចដំណើរការជាមួយរបៀបនេះបាន សូមកំណត់ FILMMAKER MODE ចាប់ផ្តើមស្វ័យប្រវត្តិ ទៅ បើក។
រូបសញ្ញា isfរូបសញ្ញា isf អ្នកជំនាញ (កន្លែងភ្លឺ ពេលថ្ងៃ) / រូបសញ្ញា isfរូបសញ្ញា isf អ្នកជំនាញ (កន្លែងងងឹត ពេលយប់)
របៀបនេះគឺស័ក្តិសមសម្រាប់ភាពយន្ត ។ល។ សម្រាប់ទស្សនានៅក្នុងមជ្ឈដ្ឋានងងឹត។
អ្នកជំនាញ (កន្លែងងងឹត ពេលយប់) មានកម្រិតពណ៌ពីព្រឿងៗមកស្រទន់ទាបជាង អ្នកជំនាញ (កន្លែងភ្លឺ ពេលថ្ងៃ)។
ជ្រើសរើសរបៀបដែលស័ក្តិសមសម្រាប់ភាពយន្ត ដែលអ្នកកំពុងទស្សនា។
ISFccc : ការត្រួតពិនិត្យ​រៀបចំដែល​មាន​បញ្ជាក់​ដោយ​មូលនិធិ​វិទ្យាសាស្ត្រ​បង្កើត​រូបភាព។
នៅពេលដែលអ្នកប្រើសញ្ញា HDR/Dolby Vision
ពណ៌ដិត
ការបង្កើន​កម្រិត​ច្បាស់នៃ​រូបភាព​ដោយ​ការបង្កើន​កម្រិត​ពណ៌ ភាពភ្លឺច្បាស់ និង​កម្រិត​ពណ៌។
ស្តង់ដារ
ស្ថិត​ក្នុង​ប្រព័ន្ធកម្មវិធី​មើល​ធម្មតា វា​បើកឡើង​នូវ​អេក្រង់​ដែល​អាច​បង្ហាញយ៉ាង​ត្រឹមត្រូវ​នូវ​វិញ្ញត្តិភាព និង​ភាពភ្លឺច្បាស់​របស់ HDR។
របៀបកុននៅផ្ទះ
អេក្រង់​លេចចេញមក​ជា​អេក្រង់​ដែល​ពន្លឺ​ភ្លឺ​ថ្លា​ជាង រោងកុន។
រោងកុន
រូបភាព​សមស្រប​សម្រាប់​សញ្ញាវីដេអូ HDR ។
កម្មវិធីកែលម្អហ្គេម
រូបភាព​សមស្រប​សម្រាប់​ការលេងហ្គេម។
FILMMAKER MODE
វាផ្ដល់នូវគុណភាពរូបភាពបែបរោងភាពយន្តកម្រិតខ្ពស់ ដែលទទួលស្គាល់ដោយ UHD Alliance ដែលជាផ្នែកនៃការកំណត់ស្ដង់ដារ សម្រាប់បច្ចេកវិទ្យាដែលពាក់ព័ន្ធនឹង UHD ។
ដើម្បីប្ដូរទៅ FILMMAKER MODE ដោយស្វ័យប្រវត្តិ នៅពេលមានការបញ្ចូលរលកសញ្ញា ដែលអាចដំណើរការជាមួយរបៀបនេះបាន សូមកំណត់ FILMMAKER MODE ចាប់ផ្តើមស្វ័យប្រវត្តិ ទៅ បើក។
បើក​សញ្ញា​វីដេអូ HDR/Dolby Vision មាន​ចូល​ទៅ​កាន់​ទម្រង់ែល​នានា​ដែល​មិន​ស្គាល់​បច្ចេកវិជ្ជា HDR/Dolby Vision នោះ វា​នឹង​ត្រូវ​ផ្ដល់​នូវ​ជម្រើស​នៃ​ទម្រង់​រូបភាព​​សញ្ញា​ធម្មតាៗ។
ដោយ​អាស្រ័យ​សញ្ញាចូល ទម្រង់​រូបភាព​ដែល​មាន​អាច​នឹង​មាន​លក្ខណៈ​ខុសគ្នា។
នៅពេល​កំពុង​មើល​មេឌៀ ឬ​មាតិកា​នៃ​សេវាកម្ម​នេះ​នៅ​អនឡាញ គេ​អាច​ប្ដូរ​ទម្រង់​រូបភាព ឲ្យ​ត្រូវ​គ្នា​នឹង​មេឌៀ ឬ​មាតិកា​ដែល​កំពុង​មាន​ការបង្ហាញ​ឲ្យ​ឃើញ​បាន។
រូបសញ្ញា isfរូបសញ្ញា isf ជំនាញ គឺ​ជា​ជម្រើស​មួយ​ដែល​អនុញ្ញាត​ឲ្យ​អ្នក​ជំនាញ​ខាង​គុណភាព​រូបភាព​ធ្វើការលៃតម្រូវ​គុណភាព​នៃ​រូបភាព​ដែល​មាន​បទដ្ឋាន​ត្រឹមត្រូវ​បាន។ ដូច្នេះ វា​អាច​នឹង​មិន​មាន​ប្រសិទ្ធភាព​សម្រាប់​រូបភាព​ធម្មតា​មួយ​បាន។
របៀបជ្រើសរើស ការ​ផ្លាស់ប្ដូរ​អាច​កែប្រែ ការសន្សំសំចៃថាមពល និង​ការ​កំណត់ ការថែរក្សាចលនាភ្នែក ហើយ​វា​អាច​ប៉ះពាល់​ដល់​ការ​ប្រើប្រាស់​ថាមពល។ អ្នកអាចប្ដូរការកំណត់នៅក្នុង ទូទៅ ការសន្សំសំចៃថាមពល និង រូបភាព ការកំណត់កម្រិតខ្ពស់ ពន្លឺ ការថែរក្សាចលនាភ្នែក។