ការកែតម្រូវពណ៌រូបភាព
រូបភាព
ការកំណត់កម្រិតខ្ពស់
ពណ៌
- ជម្រៅពណ៌
- ដំឡើង ឬបន្ថយកម្រិតពណ៌ដែលមានបង្ហាញលើអេក្រង់។ កាន់រំតែរំកិលខិតជិតលេខ 100 ពណ៌ក៏កាន់តែឡើងដិតកាលនោះដែរ។
- គុណពណ៌
- កែតម្រូវតុល្យភាពពណ៌រវាងពណ៌ក្រហម និងបៃតង ដែលបានបង្ហាញលើអេក្រង់។ កាន់តែជិតពណ៌ក្រហម 50 នោះពណ៌កាន់តែក្រហម។ កាន់តែជិតពណ៌បៃតង 50 នោះពណ៌កាន់តែបៃតង។
- ដែននៃពណ៌
-
ជ្រើសរើសចន្លោះពណ៌ដើម្បីបង្ហាញ។
- ដើម
- បង្ហាញពណ៌ដិត និងច្បាស់ជាងមុន។
- ស្វែងរកដោយស្វ័យប្រវត្តិ
- វាកំណត់ ដែននៃពណ៌ ដោយស្វ័យប្រវត្តិ ដើម្បីឱ្យត្រូវគ្នានឹងរលកសញ្ញា។
- ឌីណាមិក
- វាពង្រីក ដែននៃពណ៌ ឱ្យត្រូវគ្នានឹងទិដ្ឋភាព។
- Adobe RGB
- កំណត់ ដែននៃពណ៌ ទៅស្តង់ដារ Adobe RGB។
- កែសម្រួលឱ្យស័ក្តិសមបំផុត
-
វាត្រូវបានប្រើប្រាស់ នៅពេលអ្នកជំនាញគ្រប់គ្រងវាដោយប្រើលំនាំសាកល្បង។ អ្នកអាចគ្រប់គ្រងវាបានដោយជ្រើសរើសផ្នែកទាំងប្រាំមួយពណ៌ (ក្រហម/បៃតង/ខៀវ/បៃតងលាយខៀវ/ស្វាយលាយក្រហម/លឿង)។
សម្រាប់រូបភាពធម្មតា ការកែតម្រូវមិនអាចបង្ហាញលទ្ធផលក្នុងការប្ដូរពណ៌គួរឲ្យកត់សម្គាល់ទេ។- ការកែសម្រួលពណ៌
- កែតម្រូវពណ៌ និងតិត្ថិភាពរបស់រូបភាពដើម្បីធ្វើឲ្យរូបភាពកាន់តែមានពណ៌ និងរស់រវើក។
- ជ្រើសរើសពណ៌
- ចាប់ពីពណ៌ ក្រហម/បៃតង/ខៀវ/បៃតងលាយខៀវ/ស្វាយលាយក្រហម/លឿង សូមជ្រើសរើសពណ៌ សម្រាប់កែសម្រួល។
- កែសម្រួលភាពដិតនៃពណ៌ / កែសម្រួលពណ៌ព្រឿងៗ / កែសម្រួលពន្លឺចាំងផ្លាត
- កែសម្រួលពណ៌ដិត/ពណ៌ព្រឿងៗ/ពណ៌ពន្លឺចាំងនៃកម្រិតពណ៌ក្នុងកម្រិត -30 ដល់ +30។
- កម្រិតពណ៌ស
-
មុខងារសម្រាប់កែសម្រួលពណ៌នីមួយៗ ដែលត្រូវបានបង្កើតឡើងវិញឱ្យកាន់តែត្រឹមត្រូវជាងមុនដោយផ្អែកលើពណ៌សអនុញ្ញាតឱ្យអ្នកកែសម្រួលកម្រិតពណ៌ទូទៅរបស់អេក្រង់ទៅតាមការចង់បានរបស់អ្នក។
- កម្រិតពណ៌ពីព្រឿងៗមកស្រទន់
- អ្នកអាចកំណត់ពណ៌ ដើម្បីធ្វើឱ្យអេក្រង់មានលក្ខណៈត្រជាក់ភ្នែក ឬក្ដៅភ្នែកជាងមុន។
- វិធីសាស្ត្រ
- វិធីនេះគឺប្រើសម្រាប់កែសម្រួលការកំណត់កម្រិតពណ៌។ អ្នកអាចគ្រប់គ្រងកម្រិតពណ៌ពីព្រឿងៗមកស្រទន់នៅកម្រិតពីរនៃចំណុចភ្លឺ និងចំណុចងងឹតរបស់វីដេអូ ប្រសិនបើអ្នកជ្រើសរើស 2 ចំណុច នៅគ្រប់ចំណុចនៃកម្រិត 10 ប្រសិនបើអ្នកជ្រើសរើស កម្រិតរលកសញ្ញា 10 ពិន្ទុ (%) និងនៅគ្រប់ចំណុចនៃកម្រិត 22 របស់វីដេអូ ប្រសិនបើអ្នកជ្រើសរើស កម្រិតរលកសញ្ញា 22 ពិន្ទុ (%)។
- ចំណុច
-
ជ្រើសរើសកម្រិតពន្លឺពណ៌សម្រាប់ការកែសម្រួលកម្រិតពណ៌។
ប្រសិនបើ វិធីសាស្ត្រ ត្រូវបានកំណត់ទៅ 2 ចំណុច សូមប្រើ Low ដើម្បីជ្រើសរើសស្រមោល និង High ដើម្បីជ្រើសរើសហាយឡាយ៍។
ប្រសិនបើ វិធីសាស្ត្រ ត្រូវបានកំណត់ទៅ កម្រិតរលកសញ្ញា 10 ពិន្ទុ (%) អ្នកអាចជ្រើសរើសពន្លឺ ដោយប្រើលេខដែលបង្ហាញ 10 កម្រិត។
នៅពេល វិធីសាស្ត្រ ត្រូវបានកំណត់ទៅ កម្រិតរលកសញ្ញា 22 ពិន្ទុ (%) នោះអ្នកអាចជ្រើសរើសពន្លឺក្នុងកម្រិតភ្លឺ 22។ - កម្រិតរលកសញ្ញា (%)
-
ជ្រើសរើសកម្រិតពន្លឺពណ៌សម្រាប់ការកែសម្រួលកម្រិតពណ៌។
ប្រសិនបើ វិធីសាស្ត្រ ត្រូវបានកំណត់ទៅ កម្រិតរលកសញ្ញា 10 ពិន្ទុ (%) អ្នកអាចជ្រើសរើសពន្លឺ ដោយប្រើលេខដែលបង្ហាញ 10 កម្រិត។
នៅពេល វិធីសាស្ត្រ ត្រូវបានកំណត់ទៅ កម្រិតរលកសញ្ញា 22 ពិន្ទុ (%) នោះអ្នកអាចជ្រើសរើសពន្លឺក្នុងកម្រិតភ្លឺ 22។ - បង្ហាញកម្រិតពន្លឺនៅកម្រិតរលកសញ្ញាអតិបរមា (%)
- កែសម្រួលពន្លឺចាំងនៃកម្រិតរលកសញ្ញាខ្ពស់បំផុត 100%។
- កែសម្រួលកម្រិតពន្លឺនៅកម្រិតរលកសញ្ញាដែលបានជ្រើសរើស (%)
-
អាចកែសម្រួលពន្លឺនៃកម្រិតរលកសញ្ញាដែលបានជ្រើសរើសបាន។
អ្នកអាចធ្វើការកំណត់ទាំងនេះបាននៅពេល រូបភាព របៀបជ្រើសរើស គឺជា រោងកុន, អ្នកជំនាញ (កន្លែងភ្លឺ ពេលថ្ងៃ) ឬ អ្នកជំនាញ (កន្លែងងងឹត ពេលយប់) និងនៅពេល វិធីសាស្ត្រ ត្រូវបានកំណត់ទៅ កម្រិតរលកសញ្ញា 10 ពិន្ទុ (%) ឬ កម្រិតរលកសញ្ញា 22 ពិន្ទុ (%) តែប៉ុណ្ណោះ។
- ក្រហម / បៃតង / ខៀវ
-
កែសម្រួលកម្រិតពណ៌នៃចំណុចដែលបានជ្រើសរើស។
កែសម្រួលតង់ស៊ីតេនៃពណ៌ ក្រហម/បៃតង/ខៀវ ក្នុងកម្រិត -50 ដល់ 50។
អ្នកអាចកែសម្រួលតម្លៃខាងលើ សម្រាប់ពន្លឺដែលបានជ្រើសរើសនៅក្នុង ចំណុច។
ដោយអាស្រ័យសញ្ញាទិន្នន័យចូលរទម្រង់នៃរូបភាពដែលបានជ្រើសរើស ជម្រើសដែលអាចរកបាននឹងប្រែខុសគ្នា។
ធាតុដែលអាចកំណត់រចនាសម្ព័ន្ធបានខុសគ្នាទៅតាមម៉ូដែល។