ការកែតម្រូវពន្លឺរូបភាព
រូបភាព
ការកំណត់កម្រិតខ្ពស់
ពន្លឺ
អ្នកអាចកែតម្រូវពន្លឺអេក្រង់ទាំងមូល។
- ពន្លឺផ្ទាំង
-
គ្រប់គ្រងកម្រិតនៃភាពភ្លឺច្បាស់របស់អេក្រង់ដោយការលៃតម្រូវពន្លឺផ្ទៃខាងក្រោយ។ កាន់រំតែរំកិលខិតជិតលេខ 100 រូបភាពក៏កាន់តែឡើងពន្លឺកាលនោះដែរ។
បន្ថយ ពន្លឺផ្ទាំង ដើម្បីកុំឲ្យស៊ីថាមពលខ្លាំង។ដោយអាស្រ័យលើ ការសន្សំសំចៃថាមពល (ស្វ័យប្រវត្តិ/អតិបរមា) អ្នកមិនអាចនឹងកែតម្រូវ ពន្លឺផ្ទាំង បានឡើយ។
ស្ថិតក្នុងករណីនេះ រុករកទៅកាន់អេក្រង់
ទូទៅ ការសន្សំសំចៃថាមពល ជំហាននៃការសន្សំសំចៃថាមពល ហើយដាក់កំណត់ទៅជា បិទ ឬ អប្បបរមា។
ផ្អែកលើម៉ូដែលទូរទស្សន៍របស់អ្នក អ្នកប្រហែលជាមិនមានការកំណត់ ពន្លឺផ្ទាំង ទេ។ - ពន្លឺភិចសែល OLED
-
កែតម្រូវពន្លឺបង្ហាញដោយធ្វើឲ្យពន្លឺបន្ទះOLED ខុសគ្នា។
ដោយអាស្រ័យលើ ការសន្សំសំចៃថាមពល (ស្វ័យប្រវត្តិ/អតិបរមា) អ្នកមិនអាចនឹងកែតម្រូវ ពន្លឺភិចសែល OLED បានឡើយ។
ស្ថិតក្នុងករណីនេះ រុករកទៅកាន់អេក្រង់
ទូទៅ ការថែទាំ OLED ការស្វ័យថែទាំឧបករណ៍ ការសន្សំសំចៃថាមពល ជំហាននៃការសន្សំសំចៃថាមពល ហើយដាក់កំណត់ទៅជា បិទ ឬ អប្បបរមា។
ផ្អែកលើម៉ូដែលទូរទស្សន៍របស់អ្នក អ្នកប្រហែលជាមិនមានការកំណត់ ពន្លឺភិចសែល OLED ទេ។ - កែសម្រួលពណ៌ពន្លឺ
- កែតម្រូវកម្រិតពន្លឺនៃផ្ទៃដែលភ្លឺ និងងងឹតរបស់រូបភាព។ កាន់តែជិត 100 នោះកម្រិតពន្លឺកាន់តែខ្ពស់។
- កម្រិតពណ៌ខ្មៅ
- កែតម្រូវពន្លឺនៃផ្នែកងងឹតរបស់អេក្រង់។ ពន្លឺជិតដល់ 100 នោះអេក្រង់កាន់តែភ្លឺ។
- ពណ៌ដិតឌីណាមិកស្វ័យប្រវត្តិ
- កែភាពខុសគ្នារវាងពន្លឺ និងផ្ទៃងងឹតរបស់អេក្រង់សម្រាប់លទ្ធផលល្អបំផុតដោយអាស្រ័យលើពន្លឺរបស់រូបភាព។
- ការធ្វើឲ្យចេញជាពណ៌តែមួយ
- ធ្វើឲ្យការកំណត់កម្រិតពន្លឺសមស្របផ្អែកតាមពន្លឺរូបភាពរបស់មាតិកា HDR ។
- កម្រិតពន្លឺខ្ពស់បំផុត
- កែសម្រួលកម្រិតពន្លឺខ្ពស់បំផុត ដើម្បីទទួលបានពន្លឺចាំងផ្លាតភ្លឺបំផុត។
- អក្សរហ្គាម៉ា (កែសម្រួលពន្លឺ)
-
កែតម្រូវពន្លឺមធ្យមរបស់រូបភាព។
BT.1886 បង្ហាញពីកម្រិតនៅក្នុង ITU-R BT.1886 ដែលជាស្ដង់ដារអន្តរជាតិ។
- កម្រិតវីដេអូ
-
កែតម្រូវភាពងងឹតនៃអេក្រង់ ដើម្បីបង្ហាញពណ៌ខ្មៅដ៏ស័ក្តិសមបំផុត។
ជ្រើសរើស កម្រិតវីដេអូ ដើម្បីផ្គូផ្គងចន្លោះពណ៌នៃឧបករណ៍បញ្ចូលខាងក្រៅ។
អាចប្រើលក្ខណៈពិសេសនេះបាន នៅពេលកំពុងទស្សនាមាតិកាតាមរយៈធាតុបញ្ចូលខាងក្រៅ។
- ការចុះស្រអាប់ LED ខាងក្នុង
-
បង្កើតកម្រិតពណ៌អតិបរមាដោយធ្វើឲ្យផ្ទៃដែលភ្លឺច្បាស់នៃអេក្រង់កាន់តែមានពន្លឺ និងផ្នែកងងឹតនៃអេក្រង់កាន់តែឡើងខ្មៅ។
- បិទ : បិទមុខងារ ការចុះស្រអាប់ LED ខាងក្នុង ។
- ទាប / មធ្យម / ខ្ពស់ : ផ្លាស់ប្ដូរផលធៀបកម្រិតពណ៌។
ការដាក់ជម្រើសនេះទៅជា បិទ អាចនឹងបង្កើនការស៊ីថាមពលកាន់តែច្រើន។ - ការថែរក្សាចលនាភ្នែក
-
ស្វ័យលៃតម្រូវភាពភ្លឺច្បាស់ និងបន្ថយភាពព្រិលៗនៃរូបភាពដោយអាស្រ័យលើទិន្នន័យរូបភាពដែលនឹងបន្ថយការរោយភ្នែក។
ការដាក់ជម្រើសនេះទៅជា បិទ អាចនឹងបង្កើនការស៊ីថាមពលកាន់តែច្រើន។
ដោយអាស្រ័យសញ្ញាទិន្នន័យចូលរទម្រង់នៃរូបភាពដែលបានជ្រើសរើស ជម្រើសដែលអាចរកបាននឹងប្រែខុសគ្នា។
ធាតុដែលអាចកំណត់រចនាសម្ព័ន្ធបានខុសគ្នាទៅតាមម៉ូដែល។