ការកំណត់បណ្ដាញមានខ្សែ
ទូទៅ
បណ្តាញ
ការតភ្ជាប់ដោយប្រើខ្សែ (អ៊ីសឺណិត)
ប្រសិនបើរ៉ោតទ័រភ្ជាប់ទៅបណ្ដាញដែលស្គាល់លក្ខណៈពិសេស DHCP នោះការភ្ជាប់ទូរទស្សន៍ និងរ៉ោតទ័រតាមខ្សែ នឹងភ្ជាប់ទៅបណ្ដាញដោយស្វ័យប្រវត្តិ។
ប្រសិនបើវាមិនស្គាល់ការរៀបចំដោយស្វ័យប្រវត្តិទេ អ្នកអាចជ្រើសរើស កែសម្រួល ដើម្បីរៀបចំការតភ្ជាប់បណ្ដាញរបស់អ្នកដោយផ្ទាល់បាន។
ការកំណត់បណ្ដាញឥតខ្សែ
ទូទៅ
បណ្តាញ
ការតភ្ជាប់ Wi-Fi
ប្រសិនបើអ្នករៀបចំទូរទស្សន៍សម្រាប់បណ្ដាញឥតខ្សែ អ្នកអាចពិនិត្យមើល និងតភ្ជាប់ទៅបណ្ដាញអ៊ីនធឺណិតឥតខ្សែដែលមាន។
ជ្រើសរើសរ៉ោតទ័រឥតខ្សែដែលត្រូវភ្ជាប់។
សម្រាប់ការកំណត់លម្អិតជាងនេះ សូមជ្រើសរើស ការកំណត់បណ្តាញផ្សេងទៀត។
សម្រាប់ការកំណត់លម្អិតជាងនេះ សូមជ្រើសរើស ការកំណត់បណ្តាញផ្សេងទៀត។
- បន្ថែមបណ្តាញឥតខ្សែដែលបានលាក់
- ប្រសិនបើអ្នកបញ្ចូលឈ្មោះបណ្ដាញដោយផ្ទាល់ អ្នកអាចបន្ថែមបណ្ដាញឥតខ្សែ។
- ភ្ជាប់តាមរយៈ WPS PBC
- ប្រសិនបើរ៉ោតទ័រឥតខ្សែដែលអ្នកចង់ភ្ជាប់មានលក្ខណៈពិសេសនៃការកំណត់រចនាសម្ព័ន្ធប៊ូតុងចុចសម្រាប់រៀបចំការការពារ Wi-Fi (WPS-PBC) នោះអ្នកអាចភ្ជាប់រ៉ោតទ័រឥតខ្សែបានយ៉ាងងាយស្រួល ដោយចុចប៊ូតុង WPS-PBC នៅលើរ៉ោតទ័រនោះ។ ចុចប៊ូតុង WPS-PBC របស់រ៉ោតទ័រឥតខ្សែ រួចចុចប៊ូតុង [ភ្ជាប់] របស់ទូរទស្សន៍។
- ភ្ជាប់តាមរយៈ WPS PIN
- នេះគឺជាវិធីក្នុងការភ្ជាប់ទៅចំណុចចូលប្រើ ដោយប្រើលេខសម្គាល់ផ្ទាល់ខ្លួនសម្រាប់រៀបចំការការពារ Wi-Fi (WPS-PIN)។ ជ្រើសរើសចំណុចចូលប្រើ (AP) ដែលអ្នកចង់ភ្ជាប់។ បញ្ចូលកូដ PIN ដែលបង្ហាញនៅលើឧបករណ៍ Wi-Fi របស់ចំណុចចូលប្រើ។
- ការកំណត់ Wi-Fi កម្រិតខ្ពស់
- បន្ទាប់ពីអ្នកភ្ជាប់ទៅបណ្ដាញឥតខ្សែរួចហើយ អ្នកអាចមើលព័ត៌មានអំពីការតភ្ជាប់បានដូចជា ព័ត៌មានលម្អិតអំពីអាសយដ្ឋាន IP ជាដើម។ លើសពីនេះទៀត អ្នកអាចប្ដូរអាសយដ្ឋាន IP និងអាសយដ្ឋានម៉ាស៊ីនមេ DNS ដែលអ្នកចង់ភ្ជាប់បាន ដោយចុចប៊ូតុង កែសម្រួល ។
សម្រាប់ព័ត៌មានបន្ថែមអំពីរបៀបភ្ជាប់ទៅបណ្ដាញ សូមមើល ការចាប់ផ្ដើមប្រើទូរទស្សន៍ webOS ការភ្ជាប់ទៅបណ្ដាញ នៅក្នុង ការណែនាំសម្រាប់អ្នកប្រើ។