ការគ្រប់គ្រងការតភ្ជាប់ឧបករណ៍ខាងក្រៅ
ការកំណត់ការកំណត់ រូបតំណាង​ការ​កំណត់​ទាំងអស់រូបតំណាង​ការ​កំណត់​ទាំងអស់ ទូទៅ ឧបករណ៍ ឧបករណ៍ខាងក្រៅ
អ្នកអាចកំណត់ ដើម្បីប្រើឧបករណ៍ឆ្លាតវៃ ដែលភ្ជាប់ជាមួយទូរទស្សន៍ ដើម្បីដំណើរការទូរទស្សន៍ ឬគ្រប់គ្រងប្រវត្តិនៃការតភ្ជាប់បាន។
ធាតុ​ដែល​អាច​កំណត់រចនាសម្ព័ន្ធបាន​ខុសគ្នា​ទៅតាម​ម៉ូដែល។
ភ្ជាប់ឧបករណ៍បញ្ជាតាម Bluetooth
អ្នកអាចភ្ជាប់និងប្រើឧបករណ៍ដូចជា ដៃហ្គេម mouse ឬក្តារចុចដែល អាចប្រើ Bluetooth ជាមួយទូរទស្សន៍របស់អ្នក។
បើក​ឧបករណ៍ កំណត់​វា​ទៅ​ទម្រង់​ផ្គូផ្គង ហើយ​បន្ទាប់​មក​ចុច ភ្ជាប់ លើ​អេក្រង់​ទូរទស្សន៍​របស់​អ្នក។ នៅពេលបើកឧបករណ៍ដែលអ្នកបានភ្ជាប់ពីមុន វានឹងភ្ជាប់ជាមួយទូរទស្សន៍របស់អ្នកដោយស្វ័យប្រវត្តិ។ ដើម្បី​ផ្ដាច់​ការ​តភ្ជាប់​ដែល​មាន​ស្រាប់ ចុច ផ្តាច់។
សូមណែនាំអ្នកឱ្យប្រើផលិតផលដែលបានធ្វើតេស្តលើភាពត្រូវគ្នាជាមួយទូរទស្សន៍។
Mouse ដែលប្រើ Bluetooth : Logitech M535, Logitech MX Master 2S, Apple Magic Mouse2
ក្ដារចុច Bluetooth : Logitech K480, Arteck HB030B, Arteck HB192, Apple Magic Keyboard
ដៃហ្គេម Bluetooth : Sony DualShock 4, ឧបករណ៍បញ្ជា Microsoft Xbox One S, ឧបករណ៍បញ្ជា Microsoft Xbox Series X, ឧបករណ៍បញ្ជា NVIDIA SHIELD
ម៉ូដែលដែលអាចប្រើ Bluetooth ទើបអាចប្រើលក្ខណៈពិសេសនេះបាន។
ការភ្ជាប់ឧបករណ៍ Bluetooth ច្រើនអាចបណ្ដាលឱ្យមានការតភ្ជាប់ ឬប្រតិបត្តិការខ្សោយ។
ប្រសិនបើឧបករណ៍ Bluetooth ស្ថិតនៅឆ្ងាយពីទូរទស្សន៍ពេក ឬមានអ្វីបាំង ពួកវាប្រហែលជាមិនដំណើរការជាធម្មតាទេ។
អាស្រ័យទៅតាមឧបករណ៍ភ្ជាប់ខាងក្រៅ (រ៉ោតទ័រឥតខ្សែ ម៉ាស៊ីន​មីក្រូវ៉េវ ។ល។) បញ្ហាក្នុងការទំនាក់ទំនងអាចនឹងកើតមានឡើង។
ប្រសិនបើឧបករណ៍ដែលអ្នកបានជ្រើសរើសពី ឧបករណ៍ដែលបានចុះឈ្មោះ មិនភ្ជាប់ឡើងវិញទេ សូម ផ្តាច់ រួចភ្ជាប់ឧបករណ៍ឡើងវិញ។
វាខុសគ្នាទៅតាមឧបករណ៍។ សម្រាប់ព័ត៌មានបន្ថែមអំពីឧបករណ៍ដែលអ្នកចង់តភ្ជាប់ សូមអានការ​ណែនាំពីរបៀបប្រើប្រាស់​របស់​វា។
កាមេរ៉ា
អ្នកអាចកំណត់ការអនុញ្ញាតឱ្យចូលប្រើកាមេរ៉ាសម្រាប់កម្មវិធីនីមួយៗ។
ការកំណត់អង្គបញ្ជាសកល
ប្រសិនបើអ្នករៀបចំតេឡេបញ្ជាជាសកល នោះអ្នកអាចគ្រប់គ្រងឧបករណ៍ភ្ជាប់ខាងក្រៅ ដែលភ្ជាប់ទៅទូរទស្សន៍ដោយប្រើ Magic Remote ជំនួសឱ្យតេឡេបញ្ជារបស់ឧបករណ៍ទាំងនោះផ្ទាល់។
សម្រាប់ព័ត៌មានបន្ថែម សូមមើល របៀបប្រើ​​ទូរទស្សន៍ ការប្រើប្រាស់តេឡេបញ្ជាសកល ក្នុង ការណែនាំសម្រាប់អ្នកប្រើ។
បើកទូរទស្សន៍ដោយប្រើឧបករណ៍ចល័ត
ប្រសិនបើ បើកតាមរយៈ Wi-Fi ឬ បើកតាមរយៈ Bluetooth ត្រូវបានកំណត់ទៅ បើក នោះអ្នកអាចបើកទូរទស្សន៍របស់អ្នក ដោយប្រើកម្មវិធីដែលស្គាល់ បើកទូរទស្សន៍ដោយប្រើឧបករណ៍ចល័ត បាន។
ទូរទស្សន៍​គួរ​តែ​បាន​តភ្ជាប់​បណ្ដាញ។
ទូរទស្សន៍​និង​ឧបករណ៍​ដែល​ត្រូវ​ប្រើ​គួរ​តែ​បាន​តភ្ជាប់​បណ្ដាញ​តែ​មួយ។
គេ​ត្រូវ​តែ​ប្រើ​មុខងារ​ពិសេស បើកតាមរយៈ Wi-Fi នៅ​ក្នុង​កូន​កម្មវិធី​មួយ​ក្នុង​ឧបករណ៍​ទំនើប​ដែល​ស្គាល់​មុខងារ​ពិសេស​នេះ។
បើកតាមរយៈ Bluetooth អាចប្រើបាននៅលើស្មាតហ្វូនមួយចំនួនតែប៉ុណ្ណោះ។
ទូរទស្សន៍​ត្រូវ​តែ​បាន​ដោតជា​មួយ​ឌុយ​ភ្លើង។
ដើម្បី​តភ្ជាប់​លើក​ដំបូង សូម​ប្រាកដថា​ឧបករណ៍​ដែល​ត្រូវ​ប្រើ​រួចរាល់​ដើម្បី​តភ្ជាប់។
អាចនឹងមិនស្គាល់ម៉ូដែលមួយចំនួន។
លុបប្រវត្តិនៃការតភ្ជាប់
អ្នកអាចលុបប្រវត្តិនៃការតភ្ជាប់របស់ឧបករណ៍ដែលភ្ជាប់ជាមួយទូរទស្សន៍នៅលើបណ្ដាញឥតខ្សែ។