កែសម្រួលប៉ុស្ដិ៍
អ្នកអាចកែសម្រួលប៉ុស្ដិ៍ដែលជ្រើសរើសរួចពីប៉ុស្ដិ៍ដែលបានរក្សាទុក ឬ​បន្ថែម​/លុប​ប៉ុស្ដិ៍​ទាំង​នោះទៅ/ចេញពីប៉ុស្ដិ៍សំណព្វ។
កែសម្រួលបញ្ជីប៉ុស្ដិ៍ទាំងអស់
ការកំណត់ការកំណត់ រូបតំណាង​ការ​កំណត់​ទាំងអស់រូបតំណាង​ការ​កំណត់​ទាំងអស់ ទូទៅ ប៉ុស្តិ៍ កម្មវិធីគ្រប់គ្រងប៉ុស្តិ៍ កែរាវប៉ុស្តិ៍ទាំងអស់
អ្នកអាចចាក់សោ ឬ​ដោះ​សោ​ប៉ុស្ដិ៍​ដែល​ជ្រើស​រើស​រួចពីប៉ុស្ដិ៍ដែលបាន រក្សាទុក ឬ​អ្នក​អាច​កំណត់ប៉ុស្ដិ៍ទាំងនោះដើម្បីរំលងនៅពេលប្ដូរប៉ុស្ដិ៍។

កែសម្រួល​ប៉ុស្តិ៍ទាំងអស់កែសម្រួល​ប៉ុស្តិ៍ទាំងអស់

  1. កំណត់ជម្រើសតម្រៀបតាមប្រភេទ។
  2. ចាក់សោ / ដោះសោ : ចាក់សោប៉ុស្ដិ៍ដែលជ្រើសរើសរួច ឬ​ដោះ​សោ​ប៉ុស្ដិ៍​ដែលចាក់សោ។
    រំលង / ស្តារឡើងវិញ : កំណត់ប៉ុស្ដិ៍ដែលជ្រើសរើសរួចដើម្បីរំលងនៅពេលប្ដូរប៉ុស្ដិ៍ ឬបិទ​ជម្រើស​រំលង​ប៉ុស្ដិ៍​ដែល​កំណត់​ពីមុនថាត្រូវរំលង។
    ប្តូរ : រំកិលប៉ុស្ដិ៍ដែលជ្រើសរើសរួច។
    កែសម្រួលលេខប៉ុស្តិ៍ : ប្ដូរលេខប៉ុស្ដិ៍ដែលជ្រើសរើសរួច។
    លុប : លុបប៉ុស្ដិ៍ដែលជ្រើសរើសរួច។
មុខងារដែលមាន ប្រហែលជាមានភាពខុសគ្នាអាស្រ័យលើរលកសញ្ញាផ្សព្វផ្សាយ។
សម្រាប់់ម៉ូដែលដែលដំណើរការជាមួយកម្មវិធីផ្កាយរណប អ្នកអាចគ្រប់គ្រងប៉ុស្ដិ៍ផ្កាយរណបនៅក្នុង កែសម្រួលប៉ុស្តិ៍ផ្កាយរណប (កម្រិតខ្ពស់)។
កែសម្រួលបញ្ជីប៉ុស្ដិ៍សំណព្វទាំងអស់
ការកំណត់ការកំណត់ រូបតំណាង​ការ​កំណត់​ទាំងអស់រូបតំណាង​ការ​កំណត់​ទាំងអស់ ទូទៅ ប៉ុស្តិ៍ កម្មវិធីគ្រប់គ្រងប៉ុស្តិ៍ កែសម្រួលសំណព្វ
អ្នកអាចបន្ថែម ឬ​លុប​ប៉ុស្ដិ៍​ដែល​ចង់បាន​ទៅ/ពី​ប៉ុស្ដិ៍សំណព្វ ប្ដូរ​ទីតាំង​របស់​ប៉ុស្ដិ៍ទាំងនោះ ។ល។

កែសម្រួល​សំណព្វកែសម្រួល​សំណព្វ

  1. ជ្រើសរើសប៉ុស្ដិ៍ដែលចង់បានពីបញ្ជីប៉ុស្ដិ៍ទាំងអស់ហើយចុចប៊ូតុងដើម្បីបន្ថែមប៉ុស្ដិ៍ទាំងនោះទៅបញ្ជីប៉ុស្ដិ៍សំណព្វ។
  2. លុបប៉ុស្ដិ៍ដែលជ្រើសរើសរួចចេញពីបញ្ជីប៉ូស្ដិ៍សំណព្វ។
  3. ប្តូរ : ជ្រើសរើសប៉ុស្តិ៍មួយ ឬច្រើននៅក្នុងបញ្ជីប៉ុស្តិ៍ដែលអ្នកពេញចិត្ត បន្ទាប់មកចុចប៊ូតុង ប្តូរ រួចហើយជ្រើសរើសកន្លែងដែលត្រូវផ្លាស់ទីវាទៅ។ ប៉ុស្តិ៍ដែលបានជ្រើសរើសនឹងផ្លាស់ទីទៅទីតាំងដែលអ្នកបានជ្រើសរើស។
    ប្តូរឈ្មោះក្រុមសំណព្វ : ប្ដូរឈ្មោះបញ្ជីប៉ុស្ដិ៍សំណព្វ។
    តម្រៀបតាមប៉ុស្តិ៍ : តម្រៀបបញ្ជីប៉ុស្តិ៍សំណព្វតាមប៉ុស្តិ៍។