ការប្រើប្រាស់​ការ​ថតភ្លាមៗ
  1. ភ្ជាប់​ថាសរឹង​យូអេសប៊ី ឬ​ដ្រាយ​​យូអេសប៊ីទៅរន្ធ​យូអេសប៊ី។
    ជាការល្អ អ្នកគួរថតទុកក្នុងថាស​រឹង​យូអេសប៊ី។
  2. ចុចប៊ូតុង សកម្មភាពច្រើនទៀតសកម្មភាពច្រើនទៀត នៅលើតេឡេបញ្ជា រួចជ្រើសរើស ថត។
ដើម្បីបញ្ចប់ការថត សូមចុចប៉ូតុង សកម្មភាពច្រើនទៀតសកម្មភាពច្រើនទៀត នៅលើតេឡេបញ្ជា អំឡុងពេលថត រួចជ្រើសរើស ថត។

អេក្រង់​ថតអេក្រង់​ថត

បញ្ហាដែលត្រូវយកចិត្តទុកដាក់នៅពេលថត
នៅពេលថត សូមចុចប៊ូតុង រង្វង់មូល (OK) ដើម្បីបង្ហាញព័ត៌មានអំពីការថត។
រយៈពេលនៃការថតអាចកំណត់មុនពេលចាប់ផ្ដើមថតបាន។
ប្រសិនបើឧបករណ៍ផ្ទុក​យូអេសប៊ី​ជាច្រើនត្រូវបានភ្ជាប់ នោះឧបករណ៍ផ្ទុកដែលបានថតទុកចុងក្រោយគេ នឹងត្រូវបានជ្រើសរើសដោយស្វ័យប្រវត្តិ។
ទំហំទំនេររបស់ថាស​រឹង​យូអេសប៊ី​ត្រូវតែមានទំហំយ៉ាងតិចណាស់ 1 ជាកាបៃ។
ត្រូវតែមាន​ទំហំ​ភាគ​ថាស​យ៉ាង​ហោចណាស់ 4 ជីកាបៃនៅ​លើ​ដ្រាយ​យូអេសប៊ី។
រយៈពេលដែលអាចថតបានអាចខុសគ្នា អាស្រ័យលើសមត្ថភាពផ្ទុករបស់ឧបករណ៍ផ្ទុក​យូអេសប៊ី​របស់អ្នក។
នៅពេលប៉ុនប៉ងថតទុកក្នុងមេម៉ូរី USB លើកដំបូង ទូរទស្សន៍នឹងធ្វើតេស្តលើដំណើរការ។ ចាប់ផ្ដើមថត បន្ទាប់ពីបញ្ចប់ការធ្វើតេស្តជាធម្មតា។
ដោយសារតែបច្ចេកវិទ្យាការពារមាតិកាត្រូវបានប្រើប្រាស់ វីដេអូដែលបានថតទុកមិនអាចបើកបានលើកំព្យូទ័រ ឬម៉ូដែលទូរទស្សន៍ផ្សេងៗបានឡើយ។ ហើយវីដេអូក៏មិនអាចចាក់បាន ប្រសិនបើសៀគ្វីវីដេអូទូរទស្សន៍ត្រូវបានប្ដូរ។
មិនត្រូវដកខ្សែ​យូអេសប៊ីចេញនៅពេលកំពុងថតឡើយ។
ប្រសិនបើអ្នកបង្ខំបិទទូរទស្សន៍របស់អ្នកនៅពេលកំពុតថត នោះមាតិកាដែលកំពុងថតអាចមិនត្រូវបានរក្សាទុកបានទេ។ ជាការល្អ អ្នកត្រូវឈប់ថត និងពិនិត្យមើលថាប៉ុស្ដិ៍ត្រូវបានថតទុករួច មុនពេលបិទទូរទស្សន៍។
គុណភាពនៃការថតគឺអាស្រ័យលើដំណើរការរបស់ឧបករណ៍ផ្ទុក USB។
ប្រសិន​បើ​ឧបករណ៍​ផ្ទុក​យូអេសប៊ី​មាន​បញ្ហា ការ​ថត​អាច​មិន​បញ្ចប់​ត្រឹមត្រូវ​ទេ។
ឧបករណ៍ផ្ទុកយូអេសប៊ី​អាចមិនដំណើរការ ឬដំណើរការមិនពេញលេញទេ នៅពេល​ហាប់​យូអេសប៊ី ឬខ្សែតត្រូវបានប្រើ។
ការថតអាចនឹងត្រូវបានរំខាន ប្រសិនបើទំហំផ្ទុកដែលនៅសល់មានមិនគ្រប់គ្រាន់។ ការ​ប្រើ​ប្រាស់​ឧបករណ៍​ផ្ទុក​ដែលមាន​ទំហំ​គ្រប់គ្រាន់​សម្រាប់​ថត ត្រូវ​បាន​ណែនាំ។
ធាតុ​ដែល​អាច​កំណត់រចនាសម្ព័ន្ធបាន​ខុសគ្នា​ទៅតាម​ម៉ូដែល។
មុខងារមួយចំនួនប្រហែលមិនអាចប្រើបានទេ នៅពេលការថតកំពុងដំណើរការ។
មានតែប៉ុស្តិ៍ផ្សាយដែលអ្នកមើល ដោយប្រើរន្ធដោតអង់តែនប៉ុណ្ណោះដែលអាចថតបាន។
Bluetooth និងរន្ធ​យូអេសប៊ី​អាចមិនដំណើរការបានត្រឹមត្រូវនៅពេលកំពុងថតជាមួយឧបករណ៍​យូអេសប៊ី​ឡើយ។
ការថតដែលមានរយៈពេលតិចជាង 10 វិនាទី​នឹងមិនត្រូវបានរក្សាទុកទេ។
អ្នកអាចរក្សាទុកមាតិការហូតដល់ចំនួន 600 នៅលើឧបករណ៍ផ្ទុកមួយ។