ការប្រើការលេងឡើងវិញផ្ទាល់ (លេងឡើងវិញតាមពេលវេលាជាក់ស្ដែង)
វាជាមុខងារដែលអ្នកអាចប្រើប្រាស់ដើម្បីរក្សាទុកកម្មវិធីដែលអ្នកកំពុងមើលទៅក្នុងថាសរឹងយូអេសប៊ីជាបណ្តោះអាសន្ន ដូច្នេះអ្នកអាចចាក់មើលឈុតណាមួយដែលអ្នកមិនបានមើល នៅពេលមើលទូរទស្សន៍។ មុខងារនេះអាចឱ្យអ្នកបន្តមើលពីកន្លែងដែលអ្នកបានមើលពីមុន ប្រសិនបើអ្នកចេញទៅក្រៅ។
- ស៊កថាសរឹងយូអេសប៊ីចូលទៅក្នុងរន្ធយូអេសប៊ី។
-
ចុចប៊ូតុង
នៅលើតេឡេបញ្ជា រួចជ្រើសរើស Live Playback។
-
អេក្រង់បញ្ជាក់ការកំណត់ Live Playback បង្ហាញ។
បញ្ចប់ការកំណត់ រួចចុចប៊ូតុង OK។
ប្រសិនបើភ្ជាប់ឧបករណ៍ផ្ទុក USB មួយ នោះអេក្រង់ការកំណត់អាចនឹងមិនបង្ហាញទេ ហើយ Live Playback អាចនឹងដំណើរការ។ -
នៅពេលមើលការផ្សព្វផ្សាយបន្តផ្ទាល់ ប្រើទស្សន៍ទ្រនិចដើម្បីជ្រើសរើសចំណុចមួយលើរបាដំណើរការដែលអ្នកចង់បន្តការមើល។ អ្នកក៏អាចចុចប៊ូតុង
/
លើតេឡេរបស់អ្នក ដើម្បីប្រើប្រាស់មុខងារនេះ។
ជ្រើសរើសចំណុចមួយ មុនចំណុចបច្ចុប្បន្នលើរបាដំណើរការ។
អាចប្រើមុខងារ Live Playback សម្រាប់តែប៉ុស្តិ៍ផ្សាយដែលអ្នកមើល ដោយប្រើរន្ធដោតអង់តែនប៉ុណ្ណោះ។
ប៉ុន្តែ អ្នកមិនអាចប្រើប្រាស់ជម្រើសនេះបានទេ នៅពេលកំពុងស្តាប់ប៉ុស្តិ៍វិទ្យុ។
ជ្រើសរើសឧបករណ៍មួយដែលត្រូវប្រើជាមួយនឹងការលេងឡើងវិញផ្ទាល់នៅពេលថាសរឹងយូអេសប៊ីពីរ ឬច្រើនត្រូវបានភ្ជាប់ទៅទូរទស្សន៍។
អ្នកមិនអាចប្រើប្រាស់ផ្លាសយូអេសប៊ីបានទេ។ ភា្ជប់ថាសរឹងយូអេសប៊ីមួយដែលមានទំហំ 80 ជីកាបៃឬលើសពីនេះ។
ប្រសិនបើមិនមានទំហំទំនេរនៅសល់គ្រប់គ្រាន់នៅក្នុង HDD USB ទេ នោះLive Playback អាចដំណើរការមិនបានល្អ។ ដើម្បីប្រើមុខងារ Live Playback អ្នកត្រូវការ HDD USB ដែលមានទំហំយ៉ាងតិច 2.3 ជីកាបៃ។
ជាមួយនឹងមុខងារលេងឡើងវិញផ្ទាល់ អ្នកអាចដំណើរការកម្មវិធីឡើងវិញរហូតដល់ទៅពីរម៉ោង អាស្រ័យលើសមត្ថភាពផ្ទុកដែលនៅសល់របស់ថាសរឹងយូអេសប៊ី។
ពេលនេះប្រហែលជាមានភាពខុសគ្នាអាស្រ័យទៅលើតំបន់របស់អ្នក។
វីដេអូដែលរក្សាទុកនៅក្នុងទម្រង់ការលេងឡើងវិញផ្ទាល់ត្រូវបានលុប ប្រសិនបើអ្នកបិទទូរទស្សន៍ដោយមិនបានថតទុក។
ការប្ដូរពីប៉ុស្តិ៍មួយទៅប៉ុស្តិ៍មួយទៀតអំឡុងពេល Live Playback នឹងលុបទិន្នន័យរបស់ប៉ុស្តិ៍ពីមុន។
អាចនឹងមិនស្គាល់ម៉ូដែលមួយចំនួន។