ការប្រើ​ម៉ឺនុយ​បន្ត​ផ្ទាល់
អ្នកអាចប្រើប្រាស់មុខងារពាក់ព័ន្ធដោយងាយស្រួល នៅពេល​មើលការ​ផ្សព្វផ្សាយតាមទូរទស្សន៍។
ចុចប៊ូតុង LIST លើឧបករណ៍ញ្ជា។

ម៉ឺនុយបន្ត​ផ្ទាល់ម៉ឺនុយបន្ត​ផ្ទាល់

  1. ការណែនាំ : អ្នកអាចមើលកម្មវិធី និង​ពេល​វេលា​របស់​កម្ម​វិធី​នី​មួយៗ។
    ដើម្បីមើលព័ត៌មានលម្អិត សូមចុច រីករាយ​ជា​មួយ​ទូរទស្សន៍​បន្ត​ផ្ទាល់ ការមើល ការណែនាំ ក្នុង ការណែនាំសម្រាប់អ្នកប្រើ។
  2. ប៉ុស្តិ៍ : មើលតារាងមាតិកាផ្សព្វផ្សាយដែលកំពុងតែចាក់ផ្សាយ។
  3. កម្មវិធីកាលវិភាគទូរទស្សន៍ : អ្នកអាច​បញ្ចូល​ម៉ោង និងកាលបរិច្ឆេទ​នៃ​កម្មវិធី ដើម្បី​កំណត់​កាលវិភាគ​សម្រាប់​មើល ឬ​ថតវា នៅក្នុងពេលកំណត់​ណាមួយ។
    ដើម្បីមើលព័ត៌មានលម្អិត សូមចុច រីករាយ​ជា​មួយ​ទូរទស្សន៍​បន្ត​ផ្ទាល់ ការប្រើ កម្មវិធីកាលវិភាគទូរទស្សន៍ ក្នុង ការណែនាំសម្រាប់អ្នកប្រើ។
  4. ការថត : អ្នកអាចពិនិត្យមើលការថតដែលផ្ទុកនៅក្នុងឧបករណ៍ផ្ទុក និងចាក់ការថតបាន។
    ដើម្បីមើលព័ត៌មានលម្អិត សូមចុច រីករាយ​ជា​មួយ​ទូរទស្សន៍​បន្ត​ផ្ទាល់ ការចាក់កម្មវិធីទូរទស្សន៍ដែលបានថត ក្នុង ការណែនាំសម្រាប់អ្នកប្រើ។
    ម៉ឺនុយលេចឡើង ក្នុងករណីដែលបានភ្ជាប់ឧបករណ៍ផ្ទុកខាងក្រៅ និងអាចមើលវីដេអូដែលបានថតតែប៉ុណ្ណោះ។
ប៉ុស្តិ៍ដែលបង្ហាញនៅក្នុង​បញ្ជី​ប៉ុស្តិ៍​គឺ​ជាការកំណត់ ប៉ុស្តិ៍​ដែល​ផ្តល់​ដោយ​អ្នកផ្តល់សេវាផ្សព្វផ្សាយ។ ដូច្នេះ ប្រសិនបើ​អ្នក​ផ្តល់សេវា​ផ្សព្វផ្សាយ​បាន​ផ្លាស់ប្តូរ​ការកំណត់​ប៉ុស្តិ៍​របស់​ខ្លួនដោយមិនបានជូនដំណឹង នោះប៉ុស្តិ៍ដែលបង្ហាញនៅក្នុង​បញ្ជី​ប៉ុស្តិ៍​អាចខុសពីប៉ុស្តិ៍ទូរទស្សន៍ជាក់ស្តែង។
ដោយសារព័ត៌មានរបស់ប៉ុស្តិ៍ដែលបង្ហាញនៅក្នុង​បញ្ជី​ប៉ុស្តិ៍មានព័ត៌មានដែលផ្តល់ដោយអ្នកផ្តល់ Electronic Program Guide (EPG) ខាងក្រៅ វាអាចខុសពីប៉ុស្តិ័ទូរទស្សន៍ជាក់ស្តែង។
អ្នកត្រូវបញ្ចប់ការកំណត់បណ្ដាញ ការកំណត់តំបន់ និងការកំណត់ប៉ុស្តិ៍ស្វ័យប្រវត្តិ ទើបអាចទទួលសេវានៃការផ្សាយផ្ទាល់ធម្មតាបាន។
ធាតុ​ដែល​អាច​កំណត់រចនាសម្ព័ន្ធបាន​ខុសគ្នា​ទៅតាម​ម៉ូដែល។