ការប្រើប្រាស់មុខងារទូរទស្សន៍តាមរយៈការនិយាយ
អ្នកអាចចូលប្រើមុខងារផ្សេងៗរបស់ទូរទស្សន៍បានយ៉ាងរហ័ស និងងាយស្រួលតាមរយៈការស្គាល់ការនិយាយ។
-
ចុច ហើយសង្កត់ប៊ូតុង
នៅលើតេឡេ ហើយនិយាយមុខងារដែលអ្នកចង់ចាប់ផ្ដើម ឬពាក្យគន្លឹះដែលអ្នកចង់ប្រើប្រាស់សម្រាប់ការស្វែងរករបស់អ្នក។
-
នៅពេលអ្នកលែងប៊ូតុង
បន្ទាប់ពីបញ្ចូលការនិយាយរបស់អ្នក មុខងារដែលទាក់ទងត្រូវបានចាប់ផ្ដើម។
អាចនឹងមិនស្គាល់ម៉ូដែលមួយចំនួន។
ភាសាក្នុងម៉ឺនុយ (Menu Language) ត្រូវតែកំណត់ជាភាសាផ្លូវការនៃប្រទេសនៅក្នុង ទីតាំង ដើម្បីមើលលទ្ធផលស្វែងរកដែលត្រឹមត្រូវ។
ប្រសិនបើ ភាសាក្នុងម៉ឺនុយ (Menu Language) មិនត្រូវបានកំណត់ជាភាសាផ្លូវការទេ មុខងារមួយចំនួនអាចនឹងត្រូវបានដាក់កំហិត។
អ្នកអាចប្ដូរភាសានៅក្នុង
ទូទៅ ប្រព័ន្ធ ភាសា (Language) ភាសាក្នុងម៉ឺនុយ (Menu Language)។
ទូទៅ ប្រព័ន្ធ ភាសា (Language) ភាសាក្នុងម៉ឺនុយ (Menu Language)។
ភាសាដែលអាចប្រើបានសម្រាប់លក្ខណៈពិសេសនៃការសម្គាល់សំឡេងអាចនឹងមានការផ្លាស់ប្ដូរ ទៅតាមគោលការណ៍ប្រតិបត្តិការនៃសេវាកម្ម។
សេចក្ដីលម្អិតអំពីសេវាកម្មអាចនឹងខុសគ្នាទៅតាមម៉ូឌែល។
សូមចំណាំថា សេវាកម្មដែលបើកការបញ្ជាតាមសំឡេង ការសម្គាល់សំឡេង និងមុខងារឆ្លាតវៃផ្សេងទៀតអាចផ្លាស់ប្ដូរ លុបចេញ ឬបញ្ឈប់ដោយក្រុមហ៊ុនផលិត ឬក្រុមហ៊ុនផ្ដល់សេវាជាភាគីទីបីរបស់ខ្លួនដោយគ្មានការជូនដំណឹង។
អ្នកអាចប្ដូរការកំណត់ពាក់ព័ន្ធនឹងសំឡេង ឬមើលថាតើលក្ខណៈពិសេសណាខ្លះដែលអាចប្រើបានជាមួយសំឡេងនៅក្នុង
ទូទៅ សេវាកម្ម AI ការកំណត់ការសម្គាល់សំឡេង/ជំនួយសម្រាប់ការសម្គាល់សំឡេង។
ទូទៅ សេវាកម្ម AI ការកំណត់ការសម្គាល់សំឡេង/ជំនួយសម្រាប់ការសម្គាល់សំឡេង។
ការប្រុងប្រយ័ត្នចំពោះការស្គាល់សម្ដី
ការសម្គាល់សំឡេងតម្រូវឱ្យមាន Magic Remote ដែលប្រហែលជាមិនអាចប្រើជាមួយម៉ូដែលមួយចំនួនបានទេ។
ដើម្បីប្រើលក្ខណៈពិសេសនៃការសម្គាល់ការនិយាយទាំងអស់ អ្នកត្រូវកំណត់ប៉ុស្តិ៍ តំបន់របស់អ្នក ។ល។ បើពុំដូច្នោះទេ អ្នកមិនអាចប្រើលក្ខណៈពិសេសមួយចំនួនបានឡើយ។
អ្នកត្រូវមានការតភ្ជាប់បណ្ដាញ ដើម្បីអាចប្រើលក្ខណៈពិសេសនៃការសម្គាល់ការនិយាយបាន។
បើអ្នកមានការភ្ជាប់បណ្ដាញ អ្នកចាំបាច់ត្រូវយល់ព្រមទទួលយកលក្ខខណ្ឌទូទៅដើម្បីប្រើមុខងារស្គាល់ការនិយាយបាន។
ដើម្បីគ្រប់គ្រងឧបករណ៍ចាប់រលកសញ្ញាទូរទស្សនដែលភ្ជាប់ជាមួយទូរទស្សន៍តាមរយៈមុខងារសម្គាល់ដោយសំឡេង សូមចូលទៅកាន់
ទូទៅ ឧបករណ៍ ឧបករណ៍ខាងក្រៅ ការកំណត់អង្គបញ្ជាសកល ដើម្បីរៀបចំតេឡេបញ្ជាសកល។
ទូទៅ ឧបករណ៍ ឧបករណ៍ខាងក្រៅ ការកំណត់អង្គបញ្ជាសកល ដើម្បីរៀបចំតេឡេបញ្ជាសកល។
យើងសូមណែនាំឱ្យតម្រង់សញ្ញាព្រួញរបស់ Magic Remote ទៅកាន់ប្រអប់ចាប់ប៉ុស្តិ៍ បន្ទាប់ពីបញ្ចូលសំឡេងហើយ។
កម្រិតល្បឿននៃមុខងារស្គាល់សម្ដីនិយាយអាចប្រែប្រួលដោយអាស្រ័យលើលក្ខណៈនៃអ្នកប្រើ (កម្រិតសំឡេង ការបញ្ចេញសំឡេង សំនៀង និងល្បឿននៃការនិយាយ) និងបរិយាកាសជុំវិញ (សំឡេង និងកម្រិតសំឡេងនៃទូរទស្សន៍)។
ដើម្បីទទួលបានការសម្គាល់ការនិយាយរបស់អ្នកបានត្រឹមត្រូវ អ្នកត្រូវតែបញ្ចេញសំឡេងរបស់ពាក្យយឺតៗ និងត្រឹមត្រូវតាមកម្រិតសំឡេងសមរម្យនៅចម្ងាយប្រហែល 10 cm ពីមីក្រូហ្វូនរបស់ Magic Remote។
បើគ្មានការនិយាយរបស់អ្នកឲ្យបានត្រឹមត្រូវទេនោះ មុខងារស្គាល់សម្ដីនិយាយអាចដំណើរការខុសគ្នាពីអ្វីដែលអ្នកចង់បានខាងដើម។