ការប្រើកណ្ដុរយូអេសប៊ីមានខ្សែ ឬគ្មានខ្សែ
ភ្ជាប់កូនកណ្ដុលរបស់អ្នកទៅរន្ធយូអេសប៊ី។ ប្រើកូនកណ្ដុលដើម្បីរំកិលទស្សន៍ទ្រនិចលើកញ្ចក់ទូរស្សន៍ និងជ្រើសរើសមឺនុយដែលអ្នកចង់បាន។
ប៊ូតុងខាងស្ដាំ និងប៊ូតុងពិសេសលើកូនកណ្ដុលមិនដំណើរការទេ។
នៅពេលប្រើកណ្ដុរ USB ឥតខ្សែ ការតភ្ជាប់អាចដាច់ ឬមានល្បឿនយឺត អាស្រ័យលើចម្ងាយរវាងទូរទស្សន៍ និងកណ្ដុរ ព្រមទាំងមជ្ឈដ្ឋានឥតខ្សែ។
ការប្រើក្ដារចុចយូអេសប៊ីមានខ្សែ ឬគ្មានខ្សែ
ភ្ជាប់ក្ដារចុចរបស់អ្នកទៅរន្ធយូអេសប៊ី។ អ្នកអាចបញ្ជូលអត្ថបទដោយប្រើក្ដារចុចដែលបានភ្ជាប់។
យើងមិនអាចបញ្ចូលអត្ថបទលើកញ្ចក់ទូរទស្សន៍មួយចំនួនទេ។
សូមណែនាំអ្នកឱ្យប្រើផលិតផលដែលបានធ្វើតេស្តលើភាពត្រូវគ្នាជាមួយទូរទស្សន៍។
Logitech K360, Logitech K400, Logitech K750
Logitech K360, Logitech K400, Logitech K750
អ្នកអាចប្ដូរភាសាដែលត្រូវបញ្ចូលដោយចុចគ្រាប់ចុចប្ដូរភាសា ឬគ្រាប់ចុច Alt ខាងស្ដាំ និងដោយចុច Ctrl និង Space ដំណាលគ្នា។
នៅពេលប្រើក្ដារចុច USB ឥតខ្សែ ការតភ្ជាប់អាចដាច់ ឬមានល្បឿនយឺត អាស្រ័យលើចម្ងាយរវាងទូរទស្សន៍ និងក្ដារចុច ព្រមទាំងមជ្ឈដ្ឋានឥតខ្សែ។
ដើម្បីបញ្ចូលអត្ថបទនៅក្នុងចន្លោះអត្ថបទ ប្រើក្ដារចុចលើកញ្ចក់ទូរទស្សន៍របស់អ្នក ឬក្ដារចុចយូអេសប៊ី។
ការប្រើដៃបញ្ជាហ្គេម
ភ្ជាប់ដៃបញ្ជាហ្គេមទៅរន្ធយូអេសប៊ីលើទូរទស្សន៍ ប្រសិនបើហ្គេម ទាមទារដៃបញ្ជា។
សូមណែនាំអ្នកឱ្យប្រើផលិតផលដែលបានធ្វើតេស្តលើភាពត្រូវគ្នាជាមួយទូរទស្សន៍។
Sony DualShock 4, Sony DualShock 3, ឧបករណ៍បញ្ជា Microsoft Xbox 360, ឧបករណ៍បញ្ជា NVIDIA SHIELD, Logitech F310, Logitech F710
Sony DualShock 4, Sony DualShock 3, ឧបករណ៍បញ្ជា Microsoft Xbox 360, ឧបករណ៍បញ្ជា NVIDIA SHIELD, Logitech F310, Logitech F710
ការភ្ជាប់ឧបករណ៍ធាតុបញ្ចូល Bluetooth
អ្នកអាចភ្ជាប់និងប្រើឧបករណ៍ដូចជា ដៃហ្គេម mouse ឬក្តារចុចដែល អាចប្រើ Bluetooth ជាមួយទូរទស្សន៍របស់អ្នក។
ដើម្បីមើលព័ត៌មានលម្អិត សូមចុច ការកំណត់ ឧបករណ៍ ឧបករណ៍ខាងក្រៅ ភ្ជាប់ឧបករណ៍បញ្ជាតាម Bluetooth ក្នុង ការណែនាំសម្រាប់អ្នកប្រើ។
ដើម្បីមើលព័ត៌មានលម្អិត សូមចុច ការកំណត់ ឧបករណ៍ ឧបករណ៍ខាងក្រៅ ភ្ជាប់ឧបករណ៍បញ្ជាតាម Bluetooth ក្នុង ការណែនាំសម្រាប់អ្នកប្រើ។