ការប្រើ​សម្ដី​ទៅ​អត្ថបទ
អ្នក​អាច​បញ្ចូល​អត្ថបទ​ក្នុង​វាល​អត្ថបទ ដោយ​ប្រើប្រាស់​មុខងារ​ស្គាល់​ការ​និយាយ។
ជ្រើសរើសប៊ូតុង ប្រដាប់បំពងសំឡេងប្រដាប់បំពងសំឡេង នៅ​លើ​ក្ដារ​ចុច​លើ​អេក្រង់ ដើម្បី​ប្ដូរ​ទៅ​ទម្រង់​បញ្ចូល​ការ​និយាយ។
អាចនឹងមិនស្គាល់ម៉ូដែលមួយចំនួន។
  1. សូមរំកិលសញ្ញាព្រួញរបស់ Magic Remote ទៅក្នុងប្រអប់អត្ថបទដើម្បីបើកក្តារចុចនិម្មិត។

    បើក​ក្ដារ​ចុច​និម្មិតបើក​ក្ដារ​ចុច​និម្មិត

  2. ចុចប៊ូតុង ប្រដាប់បំពងសំឡេងប្រដាប់បំពងសំឡេង លើក្ដារចុចជាក់ស្ដែង។
  3. បន្ទាប់ពីបើកផ្ទាំងព័ត៌មានចំណាំសំឡេង ដូចបង្ហាញនៅខាងក្រោម និយាយដាក់ មីក្រូហ្វូន​លើឧបរណ៍បញ្ជា យឺតៗ និងច្បាស់ៗ។

    ការបង្ហាញ​ព័ត៌មាន​បម្លែង​ពី​ការនិយាយ​ទៅ​ជា​អត្ថបទ​អក្សរការបង្ហាញ​ព័ត៌មាន​បម្លែង​ពី​ការនិយាយ​ទៅ​ជា​អត្ថបទ​អក្សរ

    និយាយទៅកាន់ Magic Remoteនិយាយទៅកាន់ Magic Remote

  4. ប្រសិន​បើ​មាន​ពាក្យ​ស្រដៀង​គ្នាដែល​អ្នក​បាន​និយាយ​ឮៗ អ្នក​អាច​ឃើញ​បញ្ជី​លទ្ធផល​ជាច្រើន​ដូច​បាន​បង្ហាញ​ខាង​ក្រោម។ ប្រសិនបើអ្នកមិនទទួលបានលទ្ធផលដែលអ្នកចង់បាន ចុច ព្យាយាមម្តងទៀត ដើម្បីព្យាយាមម្ដងទៀត។ ជ្រើសរើសលទ្ធផល ហើយវានឹងបង្ហាញលើប្រអប់អត្ថបទ។

    បញ្ជី​លទ្ធផល​បម្លែង​ពី​ការនិយាយ​ទៅ​អត្ថបទអក្សរបញ្ជី​លទ្ធផល​បម្លែង​ពី​ការនិយាយ​ទៅ​អត្ថបទអក្សរ

ការប្រុងប្រយត្ន័ពេលប្រើប្រាស់សម្ដី​ទៅ​ជា​អត្ថបទ
ពិនិត្យការផ្ជាប់បណ្ដាញ មុនពេលប្រើប្រាស់មុខងារ​សម្ដី​ទៅ​ជា​អត្ថបទ។
អ្នកអាចប្ដូរភាសានៅក្នុង ការកំណត់ការកំណត់ រូបតំណាង​ការ​កំណត់​ទាំងអស់រូបតំណាង​ការ​កំណត់​ទាំងអស់ ទូទៅ ប្រព័ន្ធ ភាសា (Language) ភាសាក្នុងម៉ឺនុយ (Menu Language)។ ដើម្បីប្ដូរទៅជាភាសាចំណាំពាក្យសម្ដីមួយផ្សេងទៀតជាអចិន្ត្រៃយ៍ ចុចប៊ូតុង ពណ៌ក្រហមពណ៌ក្រហម នៅក្នុង​ផ្ទាំងបង្ហាញ​ព័ត៌មាន​ចំណាំ​សំឡេងដែល។
អ្នកអាចប្រើប្រាស់មុខងានេះ នៅពេលអ្នកយល់ព្រមនឹងលក្ខខណ្ឌ​ការ​សម្គាល់​សំឡេង។
អត្រា​សម្ដី​ទៅ​ជា​អត្ថបទ​អាចខុសគ្នាផ្អែកលើលក្ខណៈអ្នកប្រើប្រាស់ (សំឡេង ការបញ្ជេញសំឡេង ការលើដាក់សំឡេង និងការនិយាយ) និងបរិស្ថាន (សំឡេង និងកម្រិតសំឡេងទូរទស្សន៍)។
ដើម្បីកែលម្អកម្រិតត្រឹមត្រូវនៃការបំប្លែងការនិយាយទៅជាអត្ថបទ អ្នកត្រូវតែនិយាយឱ្យច្បាស់ និងឮៗនៅចម្ងាយប្រហែល 10 cm (4 អ៊ីញ) ពីមីក្រូហ្វូន Magic Remote។
ការចំណាំសំឡេងមិនអាចប្រើបាននៅក្នុងចន្លោះដាក់លេខសម្ងាត់ និងរបាអាសយដ្ឋាននៃ កម្មវិធីរុករកលើអ៊ីនធឺណិត របស់អ្នកទេ (លើកលែងតែការស្វែងរកទូទៅ)។