ការប្រើ SIMPLINK
តាមរយៈការប្រើប្រាស់តេឡេបញ្ជាតែមួយ អ្នកអាចងាយស្រួលគ្រប់គ្រងឧបករណ៍ផ្សេងៗដូចជា របារសំឡេង ឬប្រអប់ចាប់ប៉ុស្តិ៍ដែលភ្ជាប់ជាមួយទូរទស្សន៍ ដែលមានរន្ធ HDMI។
អាចភ្ជាប់ឧបករណ៍បានរហូតដល់បី និងអាចប្រើដំណាលគ្នាបាន។
- សូមភ្ជាប់រន្ធចេញ SIMPLINK HDMI ទៅរន្ធរបស់ទូរទស្សន៍ HDMI IN ដោយប្រើខ្សែ HDMI។
-
ចុចប៊ូតុង
លើតេឡេ។
-
ជ្រើសរើស
ទូទៅ ឧបករណ៍ ការកំណត់ HDMI។
- កំណត់ SIMPLINK (HDMI-CEC) ទៅ បើក។
-
សូមបើកឧបករណ៍ភ្ជាប់។ នៅពេលទូរទស្សន៍ភ្ជាប់ទៅនឹងឧបករណ៍ដោយស្វ័យប្រវត្តិ នោះឧបករណ៍បញ្ជូលនឹងប្តូរ។
ប្រសិនបើឧបករណ៍មិនភ្ជាប់ជាមួយទូរទស្សន៍ដោយស្វ័យប្រវត្តិទេ សូមចុចប៊ូតុង
រួចជ្រើសរើសឧបករណ៍ដែលអ្នកចង់ភ្ជាប់។
មុខងារនេះដំណើរការជាមួយតែឧបករណ៍ដែលមានឡូហ្គោ
ប៉ុណ្ណោះ។ សូមពិនិត្យឡូហ្គោ SIMPLINK លើឧបករណ៍ភ្ជាប់ខាងក្រៅ។
ការប្រើប្រាស់ផលិតផលក្រៅពីផលិតផលដែលបានបញ្ជាក់អាចបណ្ដាលឱ្យមានបញ្ហាអំឡុងពេលប្រតិបត្តិការ។
ប៉ុណ្ណោះ។ សូមពិនិត្យឡូហ្គោ SIMPLINK លើឧបករណ៍ភ្ជាប់ខាងក្រៅ។
ការប្រើប្រាស់ផលិតផលក្រៅពីផលិតផលដែលបានបញ្ជាក់អាចបណ្ដាលឱ្យមានបញ្ហាអំឡុងពេលប្រតិបត្តិការ។
ដើម្បីប្រើ SIMPLINK អ្នកចាំបាច់ត្រូវប្រើខ្សែ HDMI® ដែលមានល្បឿនលឿនជាមួយមុខងារ CEC (Consumer Electronics Control)។
ខ្សែ HDMI® ដែលមានល្បឿនលឿនមានកន្លែងភ្ជាប់ទី 13 សម្រាប់អនុញ្ញាតឱ្យផ្លាស់ប្ដូរព័ត៌មានរវាងឧបករណ៍នានា។
ដើម្បីបញ្ចេញសំឡេងពីឧបករណ៍សំឡេងខាងក្រៅ សូមភ្ជាប់ឧបករណ៍សំឡេងជាមួយរន្ធ HDMI (eARC/ARC) របស់ទូរទស្សន៍ដោយប្រើខ្សែ HDMI។
កំណត់ សំឡេងចេញ ទៅ ឧបករណ៍ HDMI(ARC) និងកំណត់ SIMPLINK (HDMI-CEC) ទៅ បើក។
មុខងារ SIMPLINK ដែលបានគាំទ្រ
- លេងភ្លាមៗ
- នៅពេលអ្នកចាប់ផ្តើមឧបករណ៍ពហុផ្សព្វផ្សាយ នោះអ្នកអាចមើលឃើញមាតិកាបានភ្លាមៗពីឧបករណ៍លើទូរទស្សន៍ ដោយមិនបាច់បញ្ជាអ្វីទេ។
- បញ្ជាឧបករណ៍ដោយប្រើប្រាស់តេឡេទូរទស្សន៍
-
ជួយឱ្យអ្នកប្រើប្រាស់បញ្ជាឧបករណ៍ពហុផ្សព្វផ្សាយជាមួយតេឡេទូរទស្សន៍ ដើម្បីមើលមាតិកា។
ម៉ឺនុយឧបករណ៍ពហុមេឌៀអាចដំណើរការជាមួយគ្រាប់ចុចព្រួញនៅលើតេឡេបញ្ជា។
- បិទថាមពលមេ
-
ការបិទទូរទស្សន៍ក៏នឹងបិទឧបករណ៍ដែលភ្ជាប់តាមរយៈ SIMPLINK ផងដែរ។
មុខងារនេះមាននៅក្នុងឧបករណ៍ជាក់លាក់ប៉ុណ្ណោះ។
- បើកថាមពលមេ
-
ការបើកឧបករណ៍ SIMPLINK ក៏នឹងបើកទូរទស្សន៍ផងដែរ។
អាចនឹងមិនស្គាល់ម៉ូដែលមួយចំនួន។