ការកំណត់តេឡេបញ្ជាសកលដោយស្វ័យប្រវត្តិ
នៅពេលអ្នករៀបចំតេឡេបញ្ជាជាសកល អ្នកអាចគ្រប់គ្រងឧបករណ៍ភ្ជាប់ខាងក្រៅ (ម៉ាស៊ីនចាក់ Blu-ray/ DVD, ភាពយន្តនៅផ្ទះ ប្រអប់ចាប់ប៉ុស្តិ៍ ។ល។) ដោយប្រើ Magic Remote ជាជាងប្រើតេឡេបញ្ជាដែលពួកគេបានកំណត់។
ភ្ជាប់ឧបករណ៍ដែលត្រូវកំណត់ទៅ HDMI IN របស់ទូរទស្សន៍ រួចបើកថាមពលរបស់ឧបករណ៍។
ទូរទស្សន៍នឹងស្គាល់ឧបករណ៍ដែលភ្ជាប់ ដើម្បីកំណត់តេឡេបញ្ជាសកលដោយស្វ័យប្រវត្តិ ដោយមិនចាំបាច់កំណត់ដោយផ្ទាល់។
បន្ទាប់ពីកំណត់តេឡេបញ្ជាសកលរួចហើយ នោះអ្នកអាចនឹងត្រូវធ្វើការកំណត់អ្នកប្រើប្រាស់បន្ថែមមួយចំនួនទៀត។
វាអាចចំណាយពេលពីរបីវិនាទី ដើម្បីបញ្ចប់ការកំណត់សម្រាប់តេឡេបញ្ជាសកល។
ក្នុងម៉ូឌែលមួយចំនួន អ្នកអាចកំណត់តេឡេបញ្ជាសកលបាន បន្ទាប់ពីបានប្ដូរវាទៅជាធាតុបញ្ចូលនៃឧបករណ៍ដែលបានភ្ជាប់ប៉ុណ្ណោះ។
អាស្រ័យលើឧបករណ៍ដែលបានភ្ជាប់ វាអាចនឹងមិនស្គាល់លក្ខណៈពិសេសនៃការកំណត់ដោយស្វ័យប្រវត្តិសម្រាប់តេឡេបញ្ជាសកល (ការភ្ជាប់ឧបករណ៍ដោយស្វ័យប្រវត្តិ) ទេ។
ការកំណត់តេឡេបញ្ជាសកលដោយផ្ទាល់
នៅពេលយើង ប្រើ mouse អត់ខ្សែ ការតភ្ជាប់អាចដាច់ឬយឺត វាអាស្រ័យទៅលើចម្ងាយរវាងទូរទស្សន៍និង mouse របស់អ្នក។
  1. ជ្រើសរើស ការកំណត់ការកំណត់ រូបតំណាង​ការ​កំណត់​ទាំងអស់រូបតំណាង​ការ​កំណត់​ទាំងអស់ ទូទៅ ឧបករណ៍ ឧបករណ៍ខាងក្រៅ ការកំណត់អង្គបញ្ជាសកល។
  2. ជ្រើសរើសប្រភេទឧបករណ៍ដែលអ្នកចង់កំណត់។
  3. បញ្ចប់ការកំណត់សម្រាប់តេឡេបញ្ជាសកល ដោយផ្អែកតាមការណែនាំនៅលើអេក្រង់។
    អ្នកអាចប្ដូរ ឬបោះបង់ការកំណត់តេឡេបញ្ជាសកលបាន។
មុខងារនេះអាចប្រើតែជាមួយ Magic Remote ប៉ុណ្ណោះ។
អ្នកអាចទិញ Magic Remote ដាច់ដោយឡែកបាន ប្រសិនបើមិនមានផ្តល់ជូន។
អាចនឹងមិនស្គាល់ម៉ូដែលមួយចំនួន។
នៅពេលប្ដូរការកំណត់នៅលើឧបករណ៍ណាមួយ ត្រូវប្រាកដថាបើកឧបករណ៍នោះជាមុនសិន។
ដើម្បីរៀបចំតេឡេបញ្ជាសកលដោយប្រើព័ត៌មានចុងក្រោយបំផុត សូមភ្ជាប់បណ្ដាញ រួចទទួលយក កិច្ចព្រមព្រៀងអ្នកប្រើ។
សម្រាប់ម៉ាស៊ីនលេងហ្គេម វាមិនស្គាល់លក្ខណៈពិសេសនៃការកំណត់ដោយផ្ទាល់សម្រាប់តេឡេបញ្ជាសកលទេ។
ប៊ូតុងមួយចំនួនអាចមិនដំណើរការ អាស្រ័យ​លើ​ម៉ូដែល​នៃ​ឧបករណ៍​ខាង​ក្រៅនោះ។
តម្រង់ Magic Remote ឱ្យចំឧបករណ៍ដែលអ្នកចង់បញ្ជា។ ត្រូវប្រាកដថា មិនមានវត្ថុនៅពីមុខឧបករណ៍ទេ ដើម្បីធានាថាអាចទទួលរលកសញ្ញាតេឡេបញ្ជាបានល្អ។