ការដំឡើងកម្មវិធី
អ្នកអាចដំឡើងកម្មវិធីតាមប្រភេទដ៏សម្បូរបែបដូចជា ហ្គេម ការអប់រំ និងព័ត៌មាន ហើយប្រើកម្មវិធីទាំងនោះបានយ៉ាងងាយស្រួលនៅលើទូរទស្សន៍របស់អ្នក។
-
ចុចប៊ូតុង
លើតេឡេ។
- បើកដំណើរការ Apps។
-
ជ្រើសរើសប្រភេទ ឬចុចប៊ូតុង
ដើម្បីស្វែងរកកម្មវិធី។
- ជ្រើសរើសកម្មវិធីសម្រាប់ដំឡើង។
- អានព័ត៌មានលម្អិតអំពីកម្មវិធី រួចចុច ដំឡើង។
- នៅពេលការដំឡើងបានបញ្ចប់ អ្នកអាចដំណើរការកម្មវិធីបានភ្លាមៗ។
-
ស្វែងរកមាតិកា។
ដើម្បីមើលព័ត៌មានលម្អិត សូមចុច កម្មវិធី និងមាតិកា ការស្វែងរកមាតិកា ក្នុង ការណែនាំសម្រាប់អ្នកប្រើ។ - អ្នកអាចចូលគណនី LG របស់អ្នកបាន។
- អ្នកអាចគ្រប់គ្រងកម្មវិធីដូចជា អាប់ដេត ឬលុបកម្មវិធីដែលបានដំឡើងជាដើម។
-
បិទកម្មវិធី។
ដើម្បីបិទកម្មវិធីពីការដំណើរការនៅផ្ទៃខាងក្រោយ សូមចុចប៊ូតុង
នៅលើតេឡេបញ្ជា រួចចុច ចាកចេញពីកម្មវិធី។
ដើម្បីដំឡើងកម្មវិធី អ្នកត្រូវតែចូលគណនី។
ប្រភេទដែលមាននឹងប្រែប្រួលតាមប្រទេស ឬស្ថានភាពសេវាកម្ម។
បើទំហំផ្ទុកក្នុងទូរទស្សន៍របស់អ្នកមិនគ្រប់គ្រាន់ អ្នកអាចដំឡើងកម្មវិធីដោយតភ្ជាប់ឧបករណ៍អង្គចងចាំខាងក្រៅ។
ឧបករណ៍ផ្ទុកយូអេសប៊ីមួយចំនួន អាចមិនស្គាល់ ឬមានដំណើរការមិនស្រួល។
ដ្រាយយូអេសប៊ីដែលមានកម្មវិធីពីទូរទស្សន៍ផ្សេងអាចមិនត្រូវបានប្រើប្រាស់ទេ។
ត្រូវចេះប្រុងប្រយ័ត្ននៅពេលកំពុងមានការប្រើដោយកុមារ។ កុមារអាចនឹងមានលទ្ធភាពមើលមេឌៀ ឬមាតិកាមិនត្រឹមត្រូវនៅអនឡាញតាមរយៈផលិតផលនេះបាន។
អ្នកអាចទប់ស្កាត់មាតិកាលើអ៊ីនធឺណិតដែលមិនសមរម្យ ដោយកម្រិតការចូលប្រើប្រាស់កម្មវិធីមួយចំនួន។
កំណត់រចនាសម្ព័ន្ធឲ្យសំណុំកំណត់នេះនៅ
ទូទៅ ប្រព័ន្ធ សុវត្ថិភាព ការចាក់សោកម្មវិធី។
កំណត់រចនាសម្ព័ន្ធឲ្យសំណុំកំណត់នេះនៅ
ទូទៅ ប្រព័ន្ធ សុវត្ថិភាព ការចាក់សោកម្មវិធី។